Close
Sponsor ads Featured-Image
លោក Mourinho កំពុងធ្វើរឿងសំខាន់មួយមុនវគ្គផ្តាច់ព្រ័ត្រ Europa league ជាមួយ Sevilla
ទំហំអក្សរ
តូច
ធំ

ក្រុម AS Roma នឹងមានការប្រកួតដ៍សំខាន់បំផុតប្រចាំរដូវកាលនៅថ្ងៃពុធទី ៣១ ខែឧសភា ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Sevilla ។
គួររំលឹកថាគិតត្រឹមសប្តាហ៍ទី៣៧ Roma បានត្រឹមឈរនៅចំណាត់ថ្នាក់ទី៦ នៅSerieA ដែលមានឪកាសលេងត្រឹមវគ្គជម្រុះពាន Europa League រដូវកាល​ក្រោយប៉ុណ្ណោះប៉ុន្តែប្រសិនពួកគេអាចផ្តួលSevilla បាននោះក្រុម មានកៅអីសម្រាប់ការប្រកួតជម្រុះសម្រាប់ក្របខ័ណ្ឌ Champions League ។

ដោយមើលឃើញពីសារៈសំខាន់ដូចនេះហើយទើបលោក Jose Mourinho បានចេញបទបញ្ជាដាច់ណាត់ដោយចាក់​សោមិន​អោយក្រុម​ជម្រើស​ដំបូង​របស់គាត់ដើរចេញទៅណាផ្តេសផ្តាស់ក្រៅពីទីលានហ្វឹកហាត់មុនការប្រកួតផ្តាច់ព្រ័ត្រមកដល់ និងតម្រូវអោយមានតែបុគ្គលិកបច្ចេកទេស និងពេទ្យ​ប៉ុណ្ណោះ​​​ដែ​លអនុញ្ញាត​នៅធ្វើការផ្នែកខាងក្នុងហើយ សូម្បីតែបុគ្គលិកក្លឹបក៏មិនអាចចូលបានដែរ។

ការអនុវត្តវិន័យបែបនេះត្រូវបានមើលឃើញថាលោក Mourinho មានបំណង​មិនចង់អោយ​នរណាម្នាក់​ក្រៅពីក្រុម​ការងាររបស់គាត់បាន​ឃើញ​កីឡាកររបស់​គាត់បានកំពុងហ្វឹកហាត់នោះទេ ទន្ទឹមនឹង​នោះ ក្រុមគ្រូពេទ្យក៍កំពុងតាមដានវឌ្ឍនភាពរបួសរបស់ Paulo Dybala ខណៈ​កីឡាករ​អាហ្សង់ទីនហាក់នៅមិន​ទាន់ដឹងថាអាចបង្ហាញខ្លួនចូលលេង សម្រាប់វគ្គផ្តាច់ព្រ័ត្រនៅឡើយទេ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក Mourinho មានប្រវត្តិធ្លាប់ដឹកនាំក្រុមជាច្រើនមានដូចជា Porto, Inter Milan, និង Man.Utd ឈានដល់វគ្គផ្តាច់ព្រ័ត្រពានកំពូល​អឺរ៉ុបទាំង៥ ដងដោយឈ្នះទាំងប្រាំមុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រលើកទី៦នេះ។
ប្រភព:Tribuna

ads

អត្ថបទទាក់ទង