Close
Sponsor ads Featured-Image
Messi បដិសេធទះដៃឲ្យអ្នកគាំទ្រ PSG ក្រោយពួកគេស្នើសុំឲ្យក្លឹបបណ្តេញគេចេញ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi បានផ្ញើសារទៅកាន់អ្នកគាំទ្រ Paris Saint Germain ដោយមិនព្រមទះដៃឲ្យពួកគេឡើយ ក្រោយចប់ការប្រកួត បើទោះបីជារូបគេបានទាត់បញ្ចូលទីជួយឲ្យ PSG ឈ្នះពានរង្វាន League One យ៉ាងណាក្តី កាលពីយប់ថ្ងៃសៅរ៍ទល់នឹងក្រុម Strasbourg ។ គួរបញ្ជាក់ងផងដែលថា កាលពីប៉ុន្មានខែមុនអ្នកគាំទ្រ PSG គឺហាក់បីមិនសប្បាយចិត្តនឹងខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះឡើយ ដោយបានស្នើសុំឲ្យក្លឹបបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះភ្លាមៗតែម្តង បន្ទាប់ពី Messi បានអវត្តមានមកទៅហ្វឹកហាត់ ដោយគាត់បានទៅដំណើរកម្សាន្តនៅប្រទេសអារ៉ាប់ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

Topics
អត្ថបទទាក់ទង