(ប៉ារីស)៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe របស់ក្លិប Paris Saint Germain បានជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំលីគកំពូលបារាំង Ligue 1 ជាលើកទី៤ បន្ទាប់ពីបានរួមចំណែងជួយក្លិបឈ្នះពានលីគកំពូលជាលើកទី១១, នេះបើតាមប្រភពពី CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។
ខ្សែប្រយុទ្ធបារាំង Mbappe ជាកីឡាករតែមួយរូបគត់ដែលបានឈ្នះពានរង្វាន់នេះចំនួន ៤ដងចាប់ពីរដូវកាល២០១៨-១៩ ដល់រដូវកាល២០២២-២៣ និងបានបំបែកកំណត់ត្រារបស់កីឡាករ Zlatan Ibrahimovic ដែលឈ្នះបាន ៣លើក។
បុរសវ័យ ២៤ឆ្នាំ បានលើកឡើងថា «ខ្ញុំសូមអរគុណដល់កីឡាករ បុគ្គលិក និងមនុស្សគ្រប់គ្នា, ខ្ញុំពិតជាសប្បាយចិត្ត និងនៅទីនេះបន្តទៀត» ខណៈការនិយាយនេះ មិនបានផ្តល់ការបញ្ជាក់ឲ្យច្បាស់ថា បន្តនៅរហូតដល់ឆ្នាំ២០២៥នោះទេ ដ្បិតកិច្ចសន្យាត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៤ ដោយមានលក្ខខណ្ឌជម្រើសមួយបន្ថែម។
រំលឹកផងថា សម្រាប់លីគបារាំង Ligue 1 ជើងឯកបានទៅលើក្លិប Paris Saint Germain ដ្បិតនៅសល់ ១ប្រកួតទៀត ប៉ះជាមួយក្រុម Clermont Foot នៅសប្តាហទី៣៨ បញ្ចប់រដូវកាល៕
ក្រុមអ្នកមានបុណ្យ Barcelona នឹងសម្លឹងរកការរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងរដូវកាលនេះបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋានEstadi Montilivi សម្រាប់ការប្រកួត ជាមួយក្រុម Girona នៅវេលាម៉ោង ៩និង១៥យប់ថ្ងៃអាទិត្យនេះ។ក្លឹបអ្នកមានបុណ្យ Barcelona បច្ចុប្បន្នកំពុងនាំមុខគេនៅតារាង La Liga ក្រោយប្រកួតបាន ៤ដងឈ្នះទាំងបួនលើកមាន ១២ពិន្ទុ ខណៈក្រុម Giroa ឈរនៅលេខរៀងទី៥ បន្ទាប់ពីប្រកួតបាន ៤ដងមាន ៧ ពិន្ទុ។អត្ថបទកំពុងចាប់អារម្មណ៍៖ Predition: Barcelona និងរកឃើញជ័យជំនះលើកទី៥ ពេលលើកទ័ពសួរសុខទុក្ខ Girona បានទេ? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា ៥ដងចុងក្រោយBarcelona ឈ្នះ២ ចាញ់២និងស្មើ១ ខណៈជួបគ្នាចុងក្រោយនៅខែឧសភា ២០២៤ ក្រុមម្ចាស់ផ្ទះលត់ភ្ញៀវ Barcelona ក្នុងលទ្ធផល ៤ទល់និង២។ ២.ពត៌មានក្រុមGirona(ម្ចាស់ផ្ទះ) Girona នឹងត្រូវជួបជាមួយ Barcelona នៅ Montilivi ដោយគ្មាន Oriol Romeu […]