

Leicester City ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងចំណាត់ថ្នាក់លេខរៀងទី១៨ទោះបីបានយកឈ្នះក្រុមភ្ញៀវ West Ham United នៅកីឡដ្ឋាន King Power កាលពីថ្ងៃអាទិត្យក្នុងងលទ្ធផល ២ទល់និង១ ក៏ដោយ ។
ទោះជាយ៉ាងណា ជ័យជម្នះនេះមិនគ្រប់គ្រាន់សម្រាប់ក្រុមដែលមានគម្លាត២ពិន្ទុពី Everton ធ្វើអោយក្រុមម្ចាស់ជើងឯក Premier Leaague រដូវកាល២០១៥-២០១៦ មិនមានឪកាសបង្ហាញខ្លួននៅរដូវកាលក្រោយបានទៀតទេ ក្រោយនៅមានគម្លាត២ពិន្ទុពី Everton បានយកឈ្នះលើក្រុម Bournemouth នៅកីឡដ្ឋាន Goodison Park ក្នុងលទ្ធផល ១ទល់និង០ នោះ។

រីឯ ២ក្រុមទៀត គឺSouthampton ជាក្រុមដែលត្រូវបានរកឃើញថាធ្លាក់មុនគេខណៈ Leeds United គឺជាក្រុមទី៣ ដែលបានដឹកដៃគ្នាទៅលេងនៅលីគទីពីររដូវកាលក្រោយ បន្ទាប់ពី ចាញ់ Tottenham ក្នុងលទ្ធផល ៤ទល់និង១ នៅថ្ងៃប្រកួតតែមួយ។
ប្រភព:BBC
វីដេអូ Everton & Bounremouth
វីដេអូ Leicester City vs West Ham
វីដេអូ Leeds vs Tottenham

គ្រូបង្វឹកក្រុម Real Madrid លោក Xabi Alonso បានទទួលរងនូវប្រតិកម្ម និង ការរិះគន់ក្រោយពីដាក់អោយកីឡាករ Rodrygo អង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ទល់និងParis Saint-Germain នៅថ្ងៃពុធ។មិនថាតែពេលអតីតគ្រូបង្វឹកលោក Carlo Ancelloti នៅកាន់កាប់នោះទេ កីឡាករអន្តរជាតិប្រេស៊ីល Rodrygo មិនបានចូលលេងនោះឡើយ ខណៈ PSG ម្ចាស់ជើងឯក Ligue 1 របស់បារាំងបានយកឈ្នះដោយលទ្ធផល ៤-0 ។ឆ្លើយតបនិងការរិះគន់នេះអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាវាគឺជាការសម្រេចចិត្តបែបបច្ចេកទេស។Alonso បន្ថែមថា:យើងយល់ថាការដាក់កីឡាករផ្សេងចូលលេងនិងមានភាពល្អប្រសើរ។ បរាជ័យសម្រាប់ក្រុមដែលមានប្រវត្តិឈ្នះពានព្រឹត្តការណ៍ FIFA Club World Cup នាពេលនេះបានបង្វែរអារម្មណ៍ពួកគេផ្តោតទៅលើការរៀបចំត្រៀមយុទ្ធនាការប្រកួតមុនរដូវកាលថ្មី ២០២៥/២៦ចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស bj ប្រភព:


