

Leicester City ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងចំណាត់ថ្នាក់លេខរៀងទី១៨ទោះបីបានយកឈ្នះក្រុមភ្ញៀវ West Ham United នៅកីឡដ្ឋាន King Power កាលពីថ្ងៃអាទិត្យក្នុងងលទ្ធផល ២ទល់និង១ ក៏ដោយ ។
ទោះជាយ៉ាងណា ជ័យជម្នះនេះមិនគ្រប់គ្រាន់សម្រាប់ក្រុមដែលមានគម្លាត២ពិន្ទុពី Everton ធ្វើអោយក្រុមម្ចាស់ជើងឯក Premier Leaague រដូវកាល២០១៥-២០១៦ មិនមានឪកាសបង្ហាញខ្លួននៅរដូវកាលក្រោយបានទៀតទេ ក្រោយនៅមានគម្លាត២ពិន្ទុពី Everton បានយកឈ្នះលើក្រុម Bournemouth នៅកីឡដ្ឋាន Goodison Park ក្នុងលទ្ធផល ១ទល់និង០ នោះ។

រីឯ ២ក្រុមទៀត គឺSouthampton ជាក្រុមដែលត្រូវបានរកឃើញថាធ្លាក់មុនគេខណៈ Leeds United គឺជាក្រុមទី៣ ដែលបានដឹកដៃគ្នាទៅលេងនៅលីគទីពីររដូវកាលក្រោយ បន្ទាប់ពី ចាញ់ Tottenham ក្នុងលទ្ធផល ៤ទល់និង១ នៅថ្ងៃប្រកួតតែមួយ។
ប្រភព:BBC
វីដេអូ Everton & Bounremouth
វីដេអូ Leicester City vs West Ham
វីដេអូ Leeds vs Tottenham

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ ទាំងសង្ហា និង កម្លាំងជើងមិនធម្មតា! Man.Utd សម្លឹងចង់បានកីឡាកររូបនេះលេងចាប់ដៃគូជាមួយ Bruno(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki […]


