

មនុស្សជាច្រើន បានមើលរំលងផលប្រយោជន៍នៃការទទួលអាហារពេលព្រឹក ដោយសារប្រញាប់ចូលធ្វើការ ឬដល់ម៉ោងចូលរៀនជាដើម។ តាមពិតទៅ អាហារពេលព្រឹកត្រូវបានគេចាត់ទុកថា អាហារសំខាន់បំផុតក្នុងចំណោមរបបអាហារប្រចាំថ្ងៃ។ តើការរំលងឬមិនញ៉ាំអាហារពេលព្រឹកមានបញ្ហាអ្វីខ្លះដល់សុខភាព?

១. កង្វះអាហារូបត្ថម្ភដល់រាងកាយ
ការមិនទទួលទានអាហារពេលព្រឹក ឬជ្រើសរើសអាហារដែលមិនសមប្រកប នឹងនាំឲ្យសារធាតុចិញ្ចឹមមានការថយចុះ។ របបអាហារពេលព្រឹកត្រឹមត្រូវ អាចផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយ និងច្រើនជាងរបបអាហារពេលផ្សេងទៀត។ នេះមិនមែនមានន័យថា គួរទទួលទានអាហារពេលព្រឹកឲ្យបានច្រើន រួចរំលងអាហារពេលថ្ងៃទេ។ អ្នកវិទ្យាសាស្ត្រធ្លាប់បានណែនាំថា គួរទទួលទានអាហារច្រើនដងក្នុងបរិមាណតិច ប្រសើរជាងទទួលតិចដងក្នុងបរិមាណច្រើន។
២. ចុះខ្សោយសមត្ថភាពខួរក្បាល
ការមើលរំលងអាហារពេលព្រឹក ក៏អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់សមត្ថភាពខួរក្បាលដែរ។ មានន័យថា ពេលធ្វើការ ឬរៀនសូត្រ លោកអ្នកនឹងមានភាពស្រ្តេស គិតអ្វីមិនចេញ ពិបាកក្នុងការបំពេញភារកិច្ចទាំងឡាយ។ បើតាមការសិក្សាមួយ ទៅលើសិស្សបឋមសិក្សា ៩៧នាក់ បានបង្ហាញថា ១ភាគ៣ ដែលមិនទទួលទានអាហារពេលព្រឹកគ្រប់គ្រាន់ បានជួបបញ្ហារៀនខ្សោយ ចំណាត់ថ្នាក់មិនល្អ និងមករៀនយឺតយ៉ាវ បើប្រៀបធៀបទៅនឹងសិស្សផ្សេងទៀតដែលបានទទួលទានអាហារពេលព្រឹកគ្រប់គ្រាន់។ បន្ទាប់ពីផ្ដល់អាហារពេលព្រឹកឲ្យពួកគេគ្រប់គ្រាន់ រយៈពេល ៦ខែរួចមក សិស្សទាំងនោះចាប់ផ្ដើមរីកចម្រើនទាំងពិន្ទុក្នុងមុខវិជ្ជាគណិតវិទ្យា ការរៀនសូត្រ និងវត្តមាន។
៣. ចុះខ្សោយថាមពលរាងកាយ និងអារម្មណ៍មិនល្អ
អាហារពេលព្រឹក អាចផ្ដល់ឲ្យអ្នកនូវថាមពល និងកម្លាំងសម្រាប់ចាប់ផ្ដើមប្រកបកិច្ចការនានានៅថ្ងៃថ្មី។ ប្រសិនបើអ្នក រំលងចោលអាហារពេលព្រឹក វានឹងកាត់បន្ថយថាមពលរាងកាយ ឯអារម្មណ៍ក៏ខុសប្រក្រតីទៅតាមនោះដែរ។ សាកគិតមើល យ៉ាងយូរបំផុតអ្នកទទួលទានអាហារពេលយប់ត្រឹមម៉ោង ១០ប៉ុណ្ណោះ។ ប្រសិនបើគិតដល់ព្រឹកម៉ោង ៧វិញ យ៉ាងហោចណាស់ក៏ ៩ម៉ោងដែរ។ ដូចនេះ បើលោកអ្នកមិនទទួលទានអាហារពេលព្រឹកទៀត រហូតដល់ម៉ោង១១ លោកអ្នកនឹងអត់អាហាររយៈពេលដល់ទៅជាង ១០ម៉ោងឯណោះ ដែលធ្វើឲ្យរាងកាយចុះខ្សោយ ព្រោះគ្មានសារធាតុចិញ្ចឹមចូលខ្លួនរយៈពេលយូរ។
៤. ឡើងទម្ងន់
មនុស្សមួយចំនួនបានគិតខុសថា ការមិនទទួលទានអាហារពេលព្រឹក អាចធ្វើឲ្យស្រកទម្ងន់។ នេះមិនមែនជារឿងត្រឹមត្រូវទេ ព្រោះការរំលងអាហារពេលព្រឹក នឹងធ្វើឲ្យឡើងទម្ងន់ជាងអ្នកទទួលជាប្រចាំទៅវិញ។ អ្នកបោះបង់ចោលអាហារពេលព្រឹក នឹងទទួលទានអាហារពេលថ្ងៃ ឬពេលផ្សេង ច្រើនជាងធម្មតានៅពេលឃ្លាន។ ដូចនេះ បើទោះជាអ្នកមិនឃ្លានក៏ដោយ ក៏ត្រូវទទួលទានអាហារសម្រន់ខ្លះ ដូចជាផ្លែឈើ ទឹកដោះគោជូរ ឬនំប៉័ងជាដើម ដើម្បីទ្រាប់ពោះកុំឲ្យទទេសោះ។
ក្រៅពីផលប៉ះពាល់ទាំង ៤ខាងលើ ការមិនទទួលទានអាហារពេលព្រឹក នឹងធ្វើឲ្យកើនឡើងនូវកម្រិតជាតិស្ករ ដែលអាចនាំឲ្យកើតជំងឺទឹកនោមផ្អែម។ លើសពីនេះ វាក៏អាចបណ្ដាលឲ្យមានបញ្ហាក្រពះ ប៉ះពាល់ដល់ការដកដង្ហើម និងរបបអាហារលែងទៀងទាត់ជាដើម៕

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Lionel Messi នៅតែជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ឌ Major League Soccer, MLS សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា។ យោងការបង្ហាញនៅក្នុងទិន្នន័យដែលបានចេញផ្សាយដោយសហព័ន្ធ MLS បានបង្ហាញថា Messi ទទួលបានប្រាក់ឈ្នួល និងប្រាក់ធានារ៉ាប់រងប្រមាណ ២០,៤៥ លានដុល្លារ។អត្ថបទកំពុងចាប់អារម្មណ៍៖ លេចឮមិត្តចាស់មក! Cristiano Ronaldo ត្រៀមបន្តកុងត្រាថ្មីជាមួយ Al Nassr ភ្លែត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស តួលេខនេះក៏តំណាងឱ្យប្រាក់ចំណូលរបស់កីឡាករវ័យ 38 ឆ្នាំរូបនេះផងដែរ ខណៈដែលគាត់ក៏ទទួលបានពីប្រភពចំណូលផ្សេងទៀតដូចជាកិច្ចព្រមព្រៀងគាំទ្រជាមួយ Adidas និងកិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណូលជាមួយដៃគូផ្សាយពាណិជ្ជកម្មគឺម៉ាកយីហោ Apple ។ប្រភពពីគេហទំព័រ Sportico បានចុះផ្សាយផងដែរថាៈ Messi អាចរកចំណូលបានរហូតដល់ ១៥០ លានដុល្លារ ក្នុងរយៈពេលនៃកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះរបស់គាត់ជាមួយInter Miami និង MLS ។ ២.ខ្សែប្រយុទ្ធរបស់ក្លឹប […]



