Close
Sponsor ads Featured-Image
Bayern Munich ឈ្នះពាន Bundesliga លើកទី១១ ក្រោយDortmund មិនអាចផ្តួល Mainz (មានវីដេអូ) បាន
ទំហំអក្សរ
តូច
ធំ

Bayern Munich បានឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា ខណៈដែលពួកគេបានផ្តួលក្រុមម្ចាស់ផ្ទះ Cologne ក្នុងលទ្ធផល​២ទល់និង១​ដើម្បីយកឈ្នះក្រុម Borussia Dortmund ដែលមិនបានផ្តួលMainz ០៥ ដោយបានត្រឹមតែស្មើក្នុង​លទ្ធផល២ទល់និង២នៅ​ក្នុងទឹកដី​របស់​ខ្លួន​នៅថ្ងៃបិទ​បញ្ចប់រដូវកាលបាន។ មានន័យថាទោះបីជាមានពិន្ទុ៧១ស្មើគ្នាគិតត្រឹមសប្តាហ៍ទី៣៤ ប៉ុន្តែក្រុមលោក THomas Tuchel មានគ្រាប់បាល់​ស៊ុតបញ្ចូល​ទី​ច្រើនជាងពោលគឺ៥៤ ទល់និង៣៩គ្រាប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

វា​បាន​បញ្ចប់​រដូវ​កាល​ដោយ​ជោគជ័យ​សម្រាប់​គ្រូបង្វឹក Thomas Tuchel ដែល​ចូលមកដឹកនាំ​ជំនួសគ្រូបង្វឹកវ័យក្មេង Julian Nagelsmann ក្នុង​ខែមីនា​កន្លងទៅ។ទោះយ៉ាងណាប៉ុន្មាននាទីបន្ទាប់ពីការប្រកាសពីជោគជ័យនេះ Bayern Munich ផ្ទូយទៅវិញបានប្រកាសបណ្តេញនាយកប្រតិបត្តិ Oliver Kahn និងនាយកកីឡា Hasan Salihamidzic ដែលបានឈ្នះពានរង្វាន់ចំនួន ១៤ជាមួយក្រុម ក្រោយពីពួកគេធ្លាប់ជាកីឡាករនិងជាអ្នកដឹក​នាំ​កន្លង​មក។
ប្រភព:
BBC
វីដេអូ:
Cologn ជាមួយ Bayern Munich

វីដេអូ
Dortmund ជាមួយ Mainz ០៥

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង