បរទេស៖ ក្លឹប Borussia Dortmund បានភ្លាត់បរាជ័យការប្រកួតចុងក្រោយធ្វើឲ្យបាត់បង់ឱកាសក្លាយជាម្ចាស់ជើងឯកលីគកំពូលអាល្លីម៉ង់ Bundesliga ទៅកាន់ Bayern Munich ក្រោយស្មើជាមួយក្រុម Mainz ដោយលទ្ធផល ២-២ ។ ក្រោយចប់ការប្រកួតគេប្រទះឃើញកីឡាករជាច្រើនបានសោកស្តាយ និងខកចិត្តជាខ្លាំង ក្រោយការព្យាយាមរាប់ខែ បែរជាភ្លាត់នៅប្រកួតចុងក្រោយ។ ហើយបើក្រឡែកទៅមើលកីឡាករវ័យក្មេងជនជាតិអង់គ្លេស Jude Bellingham បានបង្ហាញអារម្មណ៍មិនពេញនឹងកាំមេរ៉ាមែន បន្ទាប់ពីតាមថតរូបគេឥតឈប់ ខណៈរូបគេកំពុងខកចិត្តជាខ្លាំង ។
🎥 | A heartbroken Jude Bellingham pushes a TV camera away from him… 😢
pic.twitter.com/yVbHwDcrSI— CentreGoals. (@centregoals) May 27, 2023
(បរទេស)៖ ត្រលប់ទៅអំឡុងឆ្នាំ២០១៥ លោក Zinedine Zidane ធ្លាប់បានបង្ហើបឈ្មោះតារាឆ្នើម ៣រូប ដែលជាកីឡាករដែលរូបគាត់ចូលចិត្តបំផុតនៅអំឡុងពេលនោះ។ យោងតាមសារព័ត៌មាន TNT Sports បានឲ្យដឹងថា លោក Zidane បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពី Ronaldo និង Messi គឺ Eden Hazard ដែលជាកីឡាករដែលខ្ញុំចូលចិត្ត ហើយវាពិតជាអស្ចារ្យណាស់ក្នុងការមើលពួកគេលេង»។អត្ថបទកំពុងចាប់អារម្មណ៍៖ អត់ដែរដឹងសោះ! កីឡាកររូបនេះ ជាកីឡាករដែល Zidane ចូលចិត្ត បន្ទាប់ពី Ronaldo និង Messi សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Hazard បានផ្លាស់មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ដោយផ្ទេរពី Chelsea ក្នុងតម្លៃប្រមាណ ១៥០លានអឺរ៉ូ ប៉ុន្តែមិនទទួលបានផ្លែផ្កានោះទេ ដោយរូបគេមិនអាចបង្ហាញខ្លួនបានល្អ ដូចកាលនៅ Chelsea នោះឡើយ […]