

ម្ចាស់ផ្ទះ Leicester City ត្រៀមទទួលស្វាគមន៍ក្រុម West Ham នៅថ្ងៃបិទបញ្ចប់រដូវកាលវេលាម៉ោង ១០និង៣០នាទីយប់។ សម្រាប់ក្រុមភ្ញៀវ West Ham បច្ចុប្បន្នឈរនៅលេខរៀងទី១៤ គឺមានសុវត្តិភាពហើយ ប៉ុន្តែចាត់ទុកថាការប្រកួតនេះគឺលេងកំដរកម្មវិធីបិទបញ្ចប់រដូវកាល ខណៈ ពួកគេ ត្រៀមធ្វើការប្រកួតដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខណ្ ឌUefa Conference League នៅថ្ងៃទី៨មិថុនា ២០២៣ជាមួយ Fiorentina។
ប៉ុន្តែប្រសិន West Hamឈ្នះនិងជម្រុញអោយពួកគេឡើងមកឈរនៅលេខរៀងទី១៣ ខណៈការប្រកួតនេះត្រូវបានមើលឃើញថាលោក David Moyes អាចនិងលេងទប់-ការពារ ច្រើន។
រីឯLeicester មានចំណាត់ថ្នាក់លេខរៀងទី១៨ ត្រូវការឈ្នះជាចាំបាច់ ប៉ុន្តែមិនប្រាកដថាការឈ្នះរបស់ខ្លួននិងធានាបានជិវិតរស់នៅក្របខណ្ឌ EPL នោះទេគឺលុះត្រាណាតែEverton ដែលមានលេខរៀងទី១៧របូត៣ពិន្ទុពេលជួប Bournemouth ។
១.៦ប្រកួតចុងក្រោយរបស់Leicester នៅ EPL គឺស្មើ៣ចាញ់២និងឈ្នះ១ ខណៈការប្រកួតចុងក្រោយ០ស្មើជាមួយ Newcastle រីឯ West Ham ៦ប្រកួតចុងក្រោយគឺឈ្នះ២ចាញ់៤។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Leicester គឺ
Iversen; Pereira, Evans, Souttar, Castagne; Soumare, Tielemans; Tete, Maddison, Barnes; Vardy
(ទម្រង់លេងអាចនិងប្រើប្រាស់គឺ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ West Ham គឺ
Fabianski; Coufal, Aguerd, Ogbonna, Emerson; Soucek, Rice; Bowen, Paqueta, Cornet; Antonio
(ទម្រង់លេងអាចនិងប្រើប្រាស់គឺ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Leicester City ២:២
ប្រភព:sportsmole & whoscored


ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]



