Close
Featured-Image
សារព័ត៍មានដ៏ល្បីលើពិភពលោកបានចុះផ្សាយជុំវិញកីឡាការនី ប៊ូ សំណាង​ ក្រោយការតស៊ូរបស់នាង និងទទួលការចាប់អារម្មណ៍ជាខ្លាំង
ទំហំអក្សរ
តូច
ធំ

បរទេស៖ សារព័ត៍មាន The New York Times ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៨៥១ និងមានការទទួលស្គាល់ពីមហារជនជាច្រើនជំនាន់ បានចុះផ្សាយកោតសរសើរលើកីឡាការនី ប៊ូ សំណាង ចំពោះការតស៊ូរបស់នាង អំឡុងការប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជា ។ គួរបញ្ជាក់ផងដែរថា កីឡាការនី ប៊ូ សំណាង បានទទួលការចាប់អារម្មណ៍សំណាក់មហារជនជាច្រើនមិនថា ក្នុង ឬក៏ក្រៅស្រុកឡើយ ដោយបានកោតសរសើរចំពោះតស៊ូរបស់នាង ដោយមិនបោះបង់ការប្រកួតទោះបី ដឹងថាខ្លួននឹងបញ្ចប់ទៅនៅចំណាត់ថ្នាក់ក្រោយគេក្តី ជាមួយនឹងការរារាំងពីខ្យល់ និងភ្លៀងជាខ្លាំង ។ យ៉ាងណាមិញ សារព័ត៍មាន The New York Time បានបង្ហោះនូវវីដេអូ និងសរសេរថា៖ «ទស្សនាទិដ្ឋភាពកីឡាការនី ប៊ូ សំណាង ដែលកីឡាការនីកម្ពូជាអាយុ២០ឆ្នាំ រត់ប្រណាំងចំណាយ ៥០០០ម៉ែត្រ ខណៈនាងមានជម្ងឺលើកឈាមក្តី ក្នុងព្រឹត្តិការណ៍ Sea Game 32th ក្រោមព្យុះភ្លៀង។ នាងបាននិយាយថា៖ «ទោះបីជាខ្ញុំដឹងថាខ្ញុំមិនឈ្នះក៏ដោយ ប៉ុន្តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនបោះបង់ការប្រកួតជាដាច់ខាត»

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0