

បរទេស៖ តំបន់បម្រើគឺជាសរសៃឈាមដ៏មានតម្លៃជាងគេបំផុតសម្រាប់ក្រុមនីមួយៗ ដូច្នេះនៅពេលដែលខ្សែបម្រើធ្វើល្អហើយនោះក្រុមទាំងមូលប្រាកដជាអាចធ្វើល្អដូចគ្នា។ មកស្គាល់ខ្សែបម្រើឆ្នើមទាំង៤នាក់នៅក្នុងក្របខណ្ឌ Premier league សម្រាប់រដូវកាល២០២២/២៣ នេះដូចតទៅ៖
ទីបួនគឺ Jamie Maddison: គឺផ្នែកដ៏សំខាន់បំផុតនៅក្នុងក្រុមដែលគិតត្រឹមពេលនេះរូបគេអាចរកបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន៩ដងហើយ ក្នុង៣១ប្រកួត ។

ទីបីគឺ Bruno Fernandes: មិនខុសពីរដូវកាលកន្លងៗទៅ ខ្សែបម្រើជនជាតិព័រទុយហ្គាល់រូបនេះគឺនៅតែផ្នែងដ៏សំខាន់ដែលក្រុម Man Utd មិនអាចខ្វះបាន ដោយគិតត្រឹមពេលរូបគេអាចរកបាន ១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន ១៥ដង ហើយ ក្នុង៥៦ប្រកួត។
ទីពីរគឺ Martin Odegaard: ខ្សែបម្រើរូបនេះធ្វើរឿងដ៏សែនភ្ញាក់ជាខ្លាំងនៅរដូវកាលនេះដែលធ្វើឲ្យគ្រប់នឹកស្មានជុំវិញទេពកោសល្យរបស់ខ្សែបម្រើរូបនេះនៅរដូវកាលនេះ ដោយគេជាផ្នែកដ៏សំខាន់ដែលធ្វើឲ្យក្រុម Arsenal ឡើងជើងនៅរដូវកាលនេះ ដោយគិតត្រឹមពេលនេះរូបគេអាចរកបាន១៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧លើក ក្នុងបង្ហាញខ្លួន ៤៤ប្រកួត។
ទីមួយ Kevin Debruyne: គ្មានអ្វីដែលត្រូវសង្ស័យឡើយ ខ្សែបម្រើជនជាតិប៊ែលហ្សិករូបនេះគឺជាខ្សែបម្រើដ៏ល្អជាងគេ មិនថានៅក្របខណ្ឌអង់គ្លេសតែមួយឡើង ប៉ុន្តែគឺទៅទាំងពិភពលោកតែម្តង ដោយគិតងត្រឹមពេលនេះរូបគេអាចករបាន១០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីដល់ទៅ២៨លើកឯណោះ ។

(អង់គ្លេស)៖ នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Viktor Gyokeres ដែលកំពុងឡើងជើងខ្លាំង បានបង្ខំចិត្តសុំចែកផ្លូវជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Ines Aguiar ដើម្បីផ្តោតពង្រឹងលើការប្រកបអាជីពជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលកៀកនឹងផ្ទេរមកទឹកដីអង់គ្លេសមែនទែនហើយនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បើយោងតាម Channel Telegram JF បានឱ្យដឹងថា ខ្សែប្រយុទ្ធស៊ុយអែត មិនចង់ចំណាយពេលច្រើន និងធ្វើគ្រប់យ៉ាងជាមួយក្លឹប Sporting Lisbon របស់ព័រទុយហ្គាល់ទៀតឡើយ ខណៈរូបគេកំពុងស្វែងរកជម្រើសលេងថ្មីនៅ Arsenal វិញម្តង។ គួរជម្រាបផងដែរថា ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ធ្លាប់បានឈ្នះជើងឯកលីកព័រទុយហ្គាល់ជាមួយ Sporting កន្លងមកដែរ ខណៈតម្លៃផ្ទេរត្រូវបានគេប៉ាន់ប្រមាណប្រហែល ៧០លានផោន៕ ប្រភព៖ BBC


