Close
Featured-Image
អតីតប្រធានក្លឹប Real Madrid ថា អ្នករាល់គ្នានឹងស្វាគមន៍យ៉ាងពេញទំហឹង បើសិន Messi សម្រេចផ្ទេរទៅ Bernabeu
ទំហំអក្សរ
តូច
ធំ

បរទេស៖ អតីតប្រធានក្លឹប Real Madrid លោក Ramon Calderon បានអះអាងថា Real Madrid នឹងស្វាគមន៍ Lionel Messi អស់ពីចិត្ត ប្រសិនបើកីឡាករអាហ្សង់ទីនរូបនេះ សម្រេចចិត្តផ្លាស់ទៅទឹកដី Santiago Bernabeu ។ មានការងឿងឆ្ងល់អំពីអនាគតរបស់ Messi ជាមួយ Paris Saint-Germain ខណៈដែលកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា។ យោងទៅតាមអ្នកសារព័ត៍មានដ៏ល្បីលោក Fabrizio Romano បានអះអាងថា ខ្សែប្រយុទ្ធរូបនេះប្រាកដជាចាកចេញពីក្លឹបយក្សរបស់បារាំងដោយគ្មានតម្លៃខ្លួន។ Messi បានទទួលសំណើរដែលមានប្រាក់ 400 លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal នេះបើយោងតាមអ្នកសារព័ត៌មានខាលើ។ ក្លឹប Inter Miami របស់ Major League Soccer ក៏មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 35 ឆ្នាំរូបនេះផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

FC Bayern München v Paris Saint-Germain: Round of 16 Second Leg - UEFA Champions League

ទោះបីជាយ៉ាងណា លោក Calderon បាននិយាយថា​ គាត់នឹងព្យាយាមចុះហត្ថលេខាលើ Messi ឱ្យក្លឹប Real Madrid ប្រសិនបើគាត់បច្ចុប្បន្នគឺជាលោក Florentino Perez ទោះបីជារូបគេជាអតីតខ្សែប្រយុទ្ធ Barcelona ក៏ដោយ។ អតីតប្រធាន Los Blancos បានបន្ថែមថា អ្នកគាំទ្រនឹងសប្បាយចិត្តនៅពេលដែលម្ចាស់ Ballon d’Or ប្រាំពីរសម័យនៅក្នុងក្រុមរបស់ពួកគេ។ លោក Calderon បាននិយាយថា «ជាការពិតណាស់ គាត់នៅតែជាកីឡាករអាជីពម្នាក់។ គាត់នៅតែមានពេលពីរឆ្នាំ ដើម្បីលេងនៅកម្រិតខ្ពស់បំផុតរបស់គាត់។ គាត់ជាកីឡាករដែលអ្នកតែងតែព្យាយាមរក្សាភាពជិតស្និទ្ធ។ ប្រសិនបើ Messi សម្រេចចិត្តមក Real Madrid ខ្ញុំប្រាកដថាគ្រប់គ្នានឹងស្វាគមន៍គាត់ដោយបើកចំហរ”។

អត្ថបទកំពុងចាប់អារម្មណ៍៖
Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ)
featured image

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ 60លានយូរ៉ូ លើខ្សែបម្រើប្រយុទ្ធវ័យ 20 […]

ចុចអានបន្ត
អត្ថបទទាក់ទង