

គ្រូបង្វឹក PSV Eindhoven លោក Ruud van Nistelrooy បានលាលែងតំណែងមុនការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយសារតែ មានកង្វះការគាំទ្រនៅក្នុងក្លឹបយោងសេចក្តីថ្លែងការណ៍ជាផ្លូវការរបស់ក្លឹបបានអះអាងពោលគឺក្រោយពីក្លឹបបានបញ្ជាក់ថាអនាគតរបស់គាត់និងត្រូវបាន បញ្ជាក់ច្បាស់នៅ១សប្តាហ៍ក្រោយ ប៉ុន្តែបុរសសញ្ជាតិហូឡង់រូបនេះបានលាលែងមុនកាលកំនត់។
Van Nistelrooy បានជួយPSV ឈ្នះពាន Dutch Cup និង Dutch Super Cup បន្ទាប់ពីបានចូលកាន់តំណែងក្នុងខែមីនា ឆ្នាំ ២០២២ និងក្រោយចំណាយពេលជាច្រើនឆ្នាំលេងអោយ Man.Utd និង Real Madrid Hamburger និង Malala ក្នុងនាមកីឡាករខ្សែប្រយុទ្ធកណ្តាលអាជីព ។ក្លឹបដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ក្នុងលីកកំពូលហូឡង់បានបញ្ជាក់បន្ថែមផងដែរថាពួកគេមានការសោកស្តាយសម្រាប់ ការសម្រេចចិត្តរបស់គាត់។បច្ចុប្បន្នPSV មាន ១០ ពិន្ទុតាមពីក្រោយក្រុម Feyenoord និង ៣ ពិន្ទុនាំមុខក្រុមចំណាត់ថ្នាក់លេខ ៣ Ajax ។
ក្លឹបដាច់ខាតត្រូវជៀសវាងការចាញ់ក្រោមស្នាដៃក្រុម AZ Alkmaar នៅចុងសប្តាហ៍ដើម្បីទទួលបានកៅអីមួយក្នុងវគ្គជម្រុះ Champions League ។
ជំនួយការគ្រូបង្វឹក Fred Rutten នឹងចូលកាន់តំណែងជាបណ្ដោះអាសន្នក្រោយការលាលែងដ៍តក់ក្រហល់នេះ។
ប្រភព:BBC


(បារាំង)៖ ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លឹប Lille បន្ទាប់ពីចាកចេញពីក្លឹបអាមេរិក Los Angeles FC រួចមក។ ខ្សែប្រយុទ្ធជើងចាស់ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។ ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ១រដូវកាល Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំ ជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC ក្នុងកម្មវិធី FIFA Club World Cup ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ BBC