

(បាសេឡូណា)៖ អាជីពនៅឯក្លិប FC Barcelona របស់កីឡាករ Jordi Alba នឹងឈានដល់ទីបញ្ចប់ នៅពេលចប់រដូវកាលនេះ បន្ទាប់ពីក្លិបលេងនៅលីគ La Liga បានប្រកាសពីការព្រមព្រៀង ក្នុងការបញ្ចប់កិច្ចសន្យារបស់លោក។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

កីឡាករវ័យ ៣៤ឆ្នាំ ដែលកិច្ចសន្យានាពេលបច្ចុប្បន្នរបស់លោក នឹងផុតកំណត់នៅពេលចប់រដូវកាល២០២៣-២៤ បានបង្ហាញខ្លួន៤៥៨លើក សម្រាប់ក្លិប និងបានឈ្នះពានរង្វាន់ធំៗចំនួន ១៩លើក ចាប់តាំងពីបានបង្ហាញខ្លួនផ្លូវការជាលើកដំបូង ក្នុងពេលប៉ះក្រុម Real Sociedad ក្នុងឆ្នាំ២០១២។
Alba បានចាប់កំណើតនៅទីក្រុង Barcelona ហើយបានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប មុនពេលចាកចេញក្នុងឆ្នាំ២០០៥។
លោកបានផ្ទេរទៅកាន់ក្លិបក្នុងស្រុក Valencia ដោយបានលេងក្នុងជម្រើសដំបូង មុនពេលក្លិប Barcelona នាំយកលោកត្រឡប់មកវិញ ទៅកាន់កីឡដ្ឋាន Nou Camp វិញក្នុងឆ្នាំ២០១២៕

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ ប្រកួត […]



