
ក្រោយក្រុមលើកពាន EPL ជាលើកទី៥ក្នុងរយៈពេល៦រដូវកាលចុងក្រោយរួចមក ក្រុមលោកPep Guardiola និងត្រូវធ្វើដំណើរទៅជួបក្រុម Brighton សម្រាប់សប្តាហ៍ទី៣៧នៅរាត្រីថ្ងៃពុធនេះ។ ការជួបប្រកួតគ្នាកាលពីដើមរដូវកាលនៅទឹកដី Etihad គឺ Man.City បានផ្តួលក្រុមសត្វរំពេរ ក្នុងលទ្ធផល ៣ទល់និង១។ សម្រាប់ក្រុមម្ចាស់ផ្ទះរបស់លោក Roberto De Zebri ទោះបីត្រៀមបញ្ចប់រដូវកាលដោយឈរនៅចំណាត់ថ្នាក់កំពូលទាំង៧ ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលីមានបំណងចង់បានលទ្ធផលវិជ្ជមានសម្រាប់២ប្រកួតចុងក្រោយមុនបិទបញ្ចប់រដូវកាល។
ទោះយ៉ាងណាក្រុម Man.City ហាក់មិនបង្ហាញពីការរក្សាទុកកីឡាករដើម្បីត្រៀមមប្រកួតដ៏សំខាន់នៅវគ្គ FA Cup ជាមួយ Man.Utd និង វគ្គផ្តាច់ព្រ័ត្រ ជាមួយ Inter Milan ឡើយ។
ប្រវត្តិជួបគ្នា១២លើកគ្រប់ក្របខណ្ឌប្រកួតគឺ Man.city ផ្តួល Brighton ១១ដង
១.៦ប្រកួតចុងក្រោយរបស់Brighton គឺឈ្នះ៤និងចាញ់២ដង ខណៈ Man.City ឈ្នះទាំង៦លើកចុងក្រោយនៅ EPL។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់Brighton
Steele; Veltman, Dunk, Colwill, Estupinan; Gross, Caicedo; Buonanotte, Mac Allister, Mitoma; Welbeck
(ទម្រង់លេងរបស់ Brighton អាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ំ Man.City
Ederson; Walker, Dias, Laporte; Stones, Rodri; Mahrez, De Bruyne, Gundogan, Grealish; Haaland
(ទម្រង់លេងរបស់ Man.City អាចនិងយកមកប្រើប្រាស់ ៣-៤-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Brighton ២: ២ Man.City
ប្រភព:whoscored&sportsmole

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោកMikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹមថានឹងចរចាតម្លៃប្រមាណ 60 លានផោន ដោយប្រសើរជាងការចំណាយលើលក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លានផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:



