Close
Ads: 88BOL
Featured-Image
Dave Leduc នឹងប្រើប្រាស់អង្គរក្សការពារ នៅពេលគាត់មកកាន់ប្រទេសកម្ពុជាចុងឆ្នាំនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc ដែលប្រជាជនកម្ពុជាហៅ ដាវ នោះបានបង្ហោះនូវសារមួយជាមួយនឹងរូបភាពខ្លួន​ និងអង្គរក្សការពារ ដោយ​មានខ្លឹមសារថា «ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថាយោធារបស់ប្រទេសកម្ពុជាពិតជាអាចការពារខ្ញុំនៅពេលដែលខ្ញុំធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីខ្ញុំអាចប្រកួតបានដោយសុវត្ថិភាព និងបង្ហាញពីគុណបុរាណ្យរបស់កម្ពុជាឱ្យពិភពលោកបានភ្លឺភ្នែក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

May be an image of 3 people

នៅពេលដែលខ្ញុំមកប្រទេសកម្ពុជានៅឆ្នាំនេះ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍។ ខ្ញុំមានអ្នកតាមដាននៅលើបណ្តាញសង្គមរាប់លាននាក់។ ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនចំនួន៥៤ លាននាក់ និងកម្ពុជាមាន ១៦ លាននាក់ ដូច្នេះយើងនឹងមានមនុស្សជាង ៧០ លាននាក់អបអរសាទរយើង។ នៅ​ពេល​នេះ ខ្ញុំ​មិន​ដឹង​ថា​តើក្រុមហ៊ុនផ្សព្វផ្សាយ​មួយណា​នឹង​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ព្រោះ​វា​នឹង​ជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ។ កម្មវិធីនេះនឹងនាំមកជាមួយនូវ ការផ្សាយបន្តផ្ទាល់ដ៏ធំបំផុត មានអ្នកឧបត្ថម្ភធំជាងគេ ទិដ្ឋភាពអនឡាញដ៏ធំបំផុត កីឡាករដ៏ល្អបំផុត និងការចំណាយដ៏ច្រើនមហិមាផងដែរ ។ ប្រជាពលរដ្ឋ និងពាណិជ្ជករជាច្រើននាក់ដែលមកពីប្រទេសជិតខាង ក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទស្សនាការប្រយុទ្ធផ្ទាល់មួយនេះ។ សណ្ឋាគារ និងភោជនីយដ្ឋាននឹងពេញនៅពេលដែលខ្ញុំមកដល់។ ខ្ញុំ​រីករាយនឹងការ​ប្រយុទ្ធ​នៅ​ទីក្រុង​ប្រវត្តិសាស្ត្រ​​នៃ​ប្រទេស​កម្ពុជាមួយនេះ ហើយខ្ញុំ​នឹង​ឲ្យ​អ្នក​គាំទ្រ​សម្រេច​ថា​តើ​ការ​ប្រកួត​គួរ​តែគួរប្រារព្ធឡើងនៅពេលណា។»

Topics
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Chelsea 0 0 0 0 0 0 +0 0
    7 Crystal Palace 0 0 0 0 0 0 +0 0
    8 Everton 0 0 0 0 0 0 +0 0
    9 Fulham 0 0 0 0 0 0 +0 0
    10 Ipswich Town 0 0 0 0 0 0 +0 0
    11 Leicester City 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Southampton 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • Sponsor by 88Bol