បន្ទាប់ពី Southampton ត្រូវបានរកឃើញថាជាក្រុមដែលត្រូវកាត់ចេញទៅលេងនៅក្របខណ្ឌ Championship ក្រោយចាញ់Fulham ក្នុងផ្ទះរួចមក នៅមានក្រុម៣ទៀត ដែលត្រូវប្រយុទ្ធតតាំងដើម្បីជីវីតរស់នៅក្របខណ្ឌ Premier League រដូវកាលថ្មី បន្តទៀត ។ ការប្រកួតនៅថ្ងៃសៅរ៍ទី២៧មាន១០គូតែម្តងហើយក្រុម Everton(មាន៣៤ពិន្ទុ) Leicester City (មាន៣១ពិន្ទុ)និង Leeds United (មាន៣១ពិន្ទុ)គិតត្រឹមសប្តាហ៍ ទី៣៧និងត្រូវតស៊ូដល់ដំំណាក់កាលចុងក្រោយដើម្បីរកឃើញក្រុមណាមួយដែលអាចបន្តនៅហើយក្រុម២ទៀតនិងត្រូវកាត់ចេញ។
ក្នុងចំណោម៣ក្រុមនេះគឺមានតែ Everton តែមួយគត់ដែលនិងសម្រេចពីជោគវាសនារបស់ខ្លួន ដោយមិនពឹង ផ្អែកលើលទ្ធផល របស់ ក្រុម ពីរទៀតនោះទេ បន្ទាប់ពី Leicester ខកខានឱកាស រកបាន៣ពិន្ទុតាមស្មើ ក្រោយពីទទួលលទ្ធផល0ទល់និង0ជាមួយ Newcastle កាលពីថ្ងៃចន្ទ។សម្រាប់ Evertonដែលប្រកួតស្មើជាមួយ Wolves នៅថ្ងៃសៅរ៍ គឺត្រូវការឈ្នះជាចាំបាច់នៅទឹកដី Bournemouth ចុងសប្តាហ៍នេះ ដើម្បីវត្តមាននៅក្របខណ្ឌកំពូលរដូវកាលក្រោយ។ទោះយ៉ាងណា ប្រសិន Everton ស្មើរឺចាញ់នោះវាជាការបើក ឱកាសសម្រាប់ Leicester ឬ Leeds ប៉ុន្តែក្រុមទាំងនោះត្រូវតែឈ្នះការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយនឹងក្រុម West Ham និង Tottenham រៀងៗខ្លួន ។
ប្រភព:BBC
វីដេអូ:

បរទេស៖ វីរបុរស Manchester United កីឡាករ David Beckham ជឿជាក់ថា Manchester City អាចឈ្នះ Treble បានមែន ប៉ុន្តែវាមិនអស្ចារ្យដូចជា Manchester United ឡើយ ព្រោះពួកគេជាក្លឹបដំបូងគេដែលអាចធ្វើរឿងនេះបាន។ David Beckham បាននិយាយថា៖ «ប៉ុន្តែមានក្លឹបតែមួយគត់ដែលអាចឈ្នះលើកដំបូង ហើយយើងជាក្លឹបនោះ។ ដូច្នេះ និយាយឱ្យត្រង់ទៅ ក្នុងនាមជាអ្នកគាំទ្ររបស់ United ម្នាក់ ប្រសិនបើកីឡាករទាំងនេះឈ្នះពានបីនោះ អារម្មណ៍ក្នុងនាមជាកីឡាករដែលលើកពានទាំងបី និងបង្កើតប្រវត្តិសាស្ត្រ នោះគឺជារឿងដ៏អស្ចារ្យមួយ។ ប៉ុន្តែដូចខ្ញុំបាននិយាយទៅកាន់ Noel មានតែក្រុមមួយគត់ដែលបានឈ្នះជាលើកដំបូង»។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបចំនួន ៥ កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Man Utd ម្នាក់នេះក្នុងលក្ខខណ្ឌខ្ចីជើង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

