Close
Sponsor ads Featured-Image
ហួសចិត្ត! អ្នកគាំទ្រ Arsenal ស្តីបន្ទោស Kim Kardashian ដែលជាហេតុធ្វើឲ្យពួកគេមិនអាចឈ្នះពាន
ទំហំអក្សរ
តូច
ធំ

បរទេស៖ អ្នកគាំទ្រក្រុម Arsenal បានលើកយក Kim Kardashian ថាជាហេតុផលដែលនៅពីក្រោយហេតុអ្វីបានជាពួកគេបរាជ័យក្នុងការឈ្នះ Premier League ។ ក្រុម Manchester City បានឈ្នះពានរង្វាន់ជាលើកទីប្រាំរបស់ពួកគេក្នុងរយៈពេលប្រាំមួយឆ្នាំកាលពីចុងសប្តាហ៍ បន្ទាប់ពីក្រុមរបស់លោក Mikel Arteta ត្រូវបានផ្តួលដោយ Nottingham Forest ដោយបញ្ចប់ក្តីសង្ឃឹមតិចតួចរបស់ពួកគេក្នុងការឈ្នះពានរង្វាន់លីកជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Arsenal Kim Kardashian
ក្រុមកាំភ្លើងធំត្រូវបានគេជឿជាក់ថាជាបេក្ខជននាំមុខគេ ដោយចំណាយពេល 248 ថ្ងៃនៅលើកំពូលតារាង ដែលជារយៈពេលវែងបំផុតដែលក្រុមមួយបានចំណាយលើកំពូលតារាងដោយមិនឈ្នះ Premier League ទាល់តែធ្លាក់នៅឧបសគ្គចុងក្រោយ។ ចាប់តាំងពីខែមីនាមក ក្រុម Arsenal បានដួលរលំ ហើយអ្នកគាំទ្រមួយចំនួនកំពុងចោទប្រកាន់អំពីវត្តមានរបស់ Kardashian នៅ Emirate ដែលជាហេតុផលនៅពីក្រោយការធ្លាក់ចុះរបស់ពួកគេ។ តារាប្រព័ន្ធផ្សព្វផ្សាយសង្គមរូបនេះបានចូលរួមនៅ Emirates នៅយប់នៃការធ្លាក់ចេញពី Europa League របស់ពួកគេទៅកាន់ Sporting CP ដែលជាការប្រកួតដូចគ្នាដែលខ្សែការពារ William Saliba បានចាកចេញដោយសារតែរបួស ដែលធ្វើអោយគាត់អវត្តមានរហូតដល់ចប់រដូវកាលនេះ។ ដោយតាំងពីការប្រកួតនោះមក ​Arsenal ហាក់បែកទម្រង់ជាខ្លាំង ដល់ថ្នាក់របូតឱកាសឈ្នះពានដល់ Man City ។

ads

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ងាត់ៗ Real ចែចូវខ្សែការពារតម្លៃ«៤០លានអឺរ៉ូ»ម្នាក់មកពង្រឹងក្រុម
featured image

(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអធិរាជស Real Madrid ទទួលបានឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងពន្លឿនចុះហត្ថលេខាលើខ្សែការពារ Evan Ndicka របស់ក្លឹបយក្សនៅអ៊ីតាលី Roma ក្នុងតម្លៃខ្លួនដេញថ្លៃប្រមាណ ៤០លានអឺរ៉ូ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សពីរនៅលីកកំពូលអឺរ៉ុបកំពុងប្រជែងចង់បាន Sancho (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Real Madrid នឹងចុះកុងត្រាលើខ្សែការពារវ័យ ២៥ឆ្នាំ រូបនេះដើម្បីបានលេងព្រឹត្តិការណ៍ FIFA Club World Cup ដែលកំពុងតែលេងនៅវគ្គសន្សំពិន្ទុក្នុងពូល៕ ប្រភព៖ GOAL & SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង