Close
Sponsor ads Featured-Image
អ្នកចាំទី Martinez បានបញ្ចុះបញ្ចូល Messi ឲ្យមករួមក្រុមនៅក្លឹប Premier League មួយនេះ…
ទំហំអក្សរ
តូច
ធំ

បរទេស៖ អ្នកចាំទី Emi Martinez បានបញ្ចុះបញ្ចូលមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីន  Lionel Messi ឲ្យមកកាន់ Aston Villa បន្ទាប់ពីបានឃើញ Messi ត្រូវអ្នកគាំទ្រក្លឹប Paris Saint-Germain ស្រែកចំអកនៅលើទីលានប្រកួត ហើយកីឡាករ Martinez បានអះអាងទៀតថាខ្លួន នឹងកាត់ប្រាក់ខែប្រសិនបើចាំបាច់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Emiliano Martinez Lionel Messi Argentina 2022 World Cup

ads

Lionel Messi World Cup trophy Argentina 2022

ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំពីរសម័យកាល Lionel Messi កំពុងត្រៀមខ្លួនក្នុងការចាកចេញដោយគ្មានតម្លៃខ្លួននារដូវក្តៅនេះ ដោយកិច្ចសន្យារបស់គាត់នៅក្លឹបយក្សបារាំង Paris Saint-Germain នឹងត្រូវផុតកំណត់។ ទោះបីជាយ៉ាងណា Martinez ចង់ឃើញមិត្តរួមក្រុមឈ្នះ World Cup ចូលរួមជាមួយខ្លួនក្នុងក្របខ័ណ្ឌ Premier League ហើយអ្នកចាំទីរូបនេះបានរៀបចំក្នុងការបញ្ចុះប្រាក់ខែរបស់ខ្លួនរួចហើយ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចកើតឡើងបាន៕

ប្រភព៖ goal.com

អត្ថបទទាក់ទង