

បរទេស៖ Vinicius គឺប្រធាបទដ៏ក្តៅក្រោយការបរាជ័យ 1-0 របស់ Real Madrid ក្រោមស្នាដៃក្រុម Valencia កាលពីថ្ងៃអាទិត្យ។ ខ្សែបម្រើស្លាបប្រេស៊ីលដំបូងបានប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយនឹងអ្នកគាំទ្រ Valencia ដែលត្រូវបានគេចោទប្រកាន់ថា បានបំពានលើ Vinicius។ កីឡាករវ័យ 22 ឆ្នាំរូបនេះត្រូវបានពិន័យកាតក្រហម សម្រាប់ការប៉ះទង្គិចជាមួយនឹង Hugo Duro បន្ទាប់ពីត្រូវបានកីឡាករ Valencia ចាប់ដៃ ។
ដោយចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការប្រកួត Vinicius បានបង្ហោះសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លាមួយដោយថ្កោលទោសចំពោះសកម្មភាពរបស់អ្នកគាំទ្រទាំងនោះ និងកង្វះសកម្មភាពពី La Liga ។ ប៉ុន្តែឥឡូវនេះ វាហាក់ដូចជាពួកគេបានកត់សម្គាល់ ដោយបានបណ្តេញមន្ត្រី La Liga ចំនួនប្រាំមួយរូប រួមទាំង Iglesias Villanueva ដែលទទួលខុសត្រូវលើ VAR អំឡុងពេល Real Madrid ចាញ់ Valencia នេះបើយោងតាម Marca ។


ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]



