Ads: 88BOL
Messi ជាមួយក្រុមអាហ្សង់ទីន​ នឹងប្រកួតជាមួយក្រុមអូស្ត្រាលី នៅទឹកដីចិនឆាប់ៗនេះហើយ!
ទំហំអក្សរ
តូច
ធំ

ខ្សែ​ប្រយុទ្ធ Lionel Messi នឹង​ចូល​រួម​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ប៉ះ​ជាមួយ​អូស្ត្រាលី​ក្នុង​ជំនួប​មិត្តភាព​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃ​ទី ១៥ មិថុនា​ខាង​មុខ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សារព័ត៌មាន​ហ្សាកាតា​ប៉ុស្តិ៍ បានឲ្យដឹងថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Workers’ Stadium នៅ​ទី​ក្រុង​ប៉េកាំង។ នេះ​គឺ​ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល ១៥ ឆ្នាំ​ដែល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​មក​លេង​នៅ​ទឹកដី​ចិន។

បន្ទាប់​ពី​លេង​ជាមួយ​អូស្ត្រាលី​រួច ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ត្រូវ​មាន​ប្រកួត​ជំនួប​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​នៅ​រដ្ឋធានី​ហ្សាកាតា​នា​ថ្ងៃ​ទី ១៩ មិថុនា។ មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​អាច​បញ្ជាក់​បាន​ទេ​ថា Messi អាច​ចូល​លេង​ ពេល​ប៉ះ​ជាមួយ​ឥណ្ឌូណេស៊ី​ឬ​អត់ នៅ​ឡើយ​ទេ​គិត​មក​ទល់​ពេល​នេះ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
Barcelona កំពុងរៀបចំផែនការផ្លាស់ប្តូរកីឡាករម្នាក់ជាមួយ Inter Milan
featured image

បរទេស៖ យោងតាមរបាយការណ៍របស់ Calciomercato បានឲ្យដឹងថាក្លឹបអ្នកមានបុណ្យ Barcelona កំពុងរៀបចំផែនការផ្លាស់ប្តូរកីឡាករជាមួយ Inter Milan ដែលពាក់ព័ន្ធនឹងខ្សែបម្រើកីឡាករ Marcelo Brozovic និង Franck Kessie ។ ក្លឹបយក្សកាតាឡាន Barcelona ចង់ចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ ខណៈដែល Xavi សម្លឹងមើលការពង្រឹងខ្សែបម្រើរបស់គាត់ បន្ទាប់ពីមានការចាកចេញពីសំណាក់កីឡាករ Sergio Busquets ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Ronaldo បង្ហើបពីការផ្លាស់ប្តូរសំខាន់ៗ ដែលគាត់ស៊ាំ នៅអារ៉ាប៊ីសាអូឌីត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL