
Man. City សម្លឹងចង់សាងប្រវត្តិសាស្រ្តជានិរន្តន៍ក្រោយពីពួកគេបានអបអរការឈ្នះពាន Premier League ដោយស្វ័យប្រវត្តិជាលើកទីបីជាប់ៗគ្នា យោងតាមការអះអាងរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសលោក Alan Shearerបានលើកឡើង ។មានន័យថាបរាជ័យក្រៅ ទឹកដីរបស់ Arsenal ក្រោមថ្វីជើង Nottingham Forest កាលពីថ្ងៃសៅរ៍មានន័យថា Man City បានការពារតំណែងជើងឯក រដូវកាលនេះ បានសម្រេច និងជាជាលើកទីប្រាំក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនិងជាលើកទី៣ជាប់ៗគ្នា និងសម្លឹងឪកាសចង់ឈ្នះពាន២ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា Man.City និងត្រូវជួប Man. United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី ៣ ខែមិថុនា មុនពេលជួបជាមួយក្រុម Inter Milan ក្នុងទីក្រុង Istanbul ដោយស្វែងរកការឈ្នះពានរង្វាន់ Champions League ជាលើកដំបូងរបស់ពួកគេ។គួរបញ្ជាក់ថាMan. United គឺជាក្រុមចុងក្រោយដែលឈ្នះពាន Premier League ចំនួន 5 ដងក្នុងរយៈពេល 6 រដូវកាល ចន្លោះឆ្នាំ ១៩៩៦ និង ២០០១ និងឈ្នះ ពាន៣ក្នុង១រដូវកាលគឺEPL និង FA Cup ព្រមទាំង Champions League ក្នុងឆ្នាំ ១៩៩៩។
Man.City និងត្រូវបើកទ្វារកីឡាដ្ឋាន Etihad ដើម្បីទទួលស្វាគមន៏ក្រុមតោខៀវChelsea ខណៈដែលពួកគេនិងធ្វើពិធីគ្រងតំណែង ជើងឯក ក្រោយលីកកំពូលអង់គ្លេសបញ្ចប់ការប្រកួតផងដែរ។
ប្រភព:BBC
វីដេអូ Nottingham vs Arsenal

ក្រុមមេឃខៀវ Man. City និងត្រូវជួបប្រកួតជាមួយក្រុមភ្ញៀវ Tottenham សម្រាប់ការប្រកួតក្របខណ្ឌ Premier League នាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃអាទិត្យនេះ វេលាម៉ោង១១: ៣០យប់។អាចចាត់ទុកថាថាជាការប្រេឈមដ៏ក្តៅគគុកពោលគឺបន្ទាប់ពីSpurs បានចាញ់ ៣ ប្រកួតចុងក្រោយជាប់ៗគ្នា រីឯ Man.city ចង់រកឃើញជ័យជំនះដើម្បីគេចផុតតាមទាន់កំនត់ត្រាមិនដែលឈ្នះ៣ដងជាប់គ្នានៅ EPL គិតចាប់តាំងពីឆ្នាំ ២០១៧មកបន្ទាប់ពី ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ២និងចាញ់១ ។បច្ចុច្បន្ន Man.City ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈរនៅលេខរៀងទី៦។ទោះយ៉ាងណាការប្រកួតនេះសំខាន់សម្រាប់ Man.City ដើម្បីបន្ថយគម្លាតក្រុមកំពូលតារាង ពោលក្រោយពី Arsenal បានផ្តួល Wovler កាលពីថ្ងៃសៅរ៏ដើម្បីបង្កើនគម្លាតពួកគេ ៤ ពិន្ទុ ទៅហើយនោះ។រដូវកាលនេះ Haaland រកបាន១៤គ្រាប់ហើយក្រោយលេងនៅ EPL ១៣ប្រកួត និង Assist ៣ដង។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Haaland ស្រេកឃ្លានរកគ្រាប់បាល់បន្ថែមពេល Man.City ទទួល Tottenham ដើម្បីបន្ថយគម្លាត Arsenal […]


