

អាចចាត់ទុកថាជាការប្រកួតកាត់សេចក្តីចុងក្រោយក្នុងការប្រជែងពាន EPL ក្រុមកំាភ្លើងធំ Arsenal ត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Nottingham Forest ដែលត្រូវការឈ្នះ១ប្រកួតទៀតជាដាច់ខាតដើម្បីសុវត្តិភាពពីតំបន់កាត់ចោល។ ការប្រកួតចុងក្រោយរបស់គូទាំងពីរនេះគឺមិនបានល្អទេ ខណៈ Arsenal ត្រូវ Brighton លត់ក្នុងលទ្ធផល៣ទល់និង០ ខណៈ Nottingham បានត្រឹមស្មើជាមួយតោខៀវ Chelsea។
សម្រាប់ Nottingham ជ័យជំនះលើ Brighton និង Southampton ៦ប្រកួតចុងក្រោយនៅEPL ពិតជាមានសារៈសំខាន់សម្រាប់ពួកគេខ្លាំងណាស់តែអ្វីដែលគួរកត់សម្គាល់គឺ Nottingham តែរបូតគ្រាប់បាល់មិនតិចជាង២គ្រាប់រៀងរាល់ការប្រកួត៧ដងក្នុង៨លើកចុងក្រោយនៅEPL។សម្រាប់Arsenal ទទួលបានជ័យជំនះតែ២លើកក្នុងចំណោម៧លើកចុងក្រោយធ្វើអោយឪកាសប្រជែងពានកាន់តែថមថយទៅៗ។រវាងគូទាំងពីរនេះ ជួបគ្នាដើមរដូវកាលគឺArsenal លត់ Nottingham ក្នុងលទ្ធផល៥ទល់និង០នៅទឹកដី Emirate Stadium ។
១.៦ប្រកួតចុងក្រោយរបស់Nottingham ចាញ់៣ឈ្នះ២និងស្មើ១ ខណៈ Arsenal គឺ ចាញ់២ឈ្នះ២និងស្មើ២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Nottingham អាចនិងចូលលេង
Navas; Worrall, Niakhate, Felipe; Aurier, Yates, Danilo, Mangala, Lodi; Gibbs-White, Awoniyi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Kiwior, Gabriel, Tierney; Odegaard, Xhaka, Partey; Saka, Jesus, Trossard
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Nottingham Forest ១: ៣ Arsenal


Leroy Sane បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Galatasaray លើការផ្ទេរដោយឥតគិតថ្លៃពីក្លឹប Bayern Munich ខណៈ ជាម្ចាស់ជើងឯកទួរគីបានប្រកាសជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ជាមួយប្រាក់ពលកម្មនឿយហត់ប្រចាំឆ្នាំចំនួន ៩ លានអឺរ៉ូ (១០.៤ លានដុល្លារ) បូករួមនិងផលប្រយោជន៍ផ្សេងទៀតផ្អែកលើទម្រង់លេងនិងលទ្ធផលជាក់ស្តែង ចំនួន ៣ លានអឺរ៉ូក្នុងមួយរដូវកាលបន្ថែមទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ Sane ប្រាប់មូលហេតុច្រានចោលការផ្លាស់ទៅអង់គ្លេសហើយជ្រើសរើសលីកថ្មីនេះ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sane អតីតកីឡាករ Man.City និងជាខ្សែបម្រើស្លាបអាល្លឺម៉ង់ បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានបន្ទាប់ពីមកដល់ទីក្រុងអ៊ីស្តង់ប៊ុលថាៈ ខ្ញុំធ្លាប់លេងនៅទីនេះពីមុនមកជាមួយបរិយាកាសស្រស់ស្រាយរំភើប និយាយតាមត្រង់ទៅ អ្នកគាំទ្រស្រែកខ្លាំងៗ ពេលនេះពួកគេនៅពីក្រោយខ្ញុំ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយខ្ញុំរំភើបណាស់ដែលបានលេងការប្រកួតដំបូងរបស់ខ្ញុំនៅទីនេះ។ សម្តីទាំងនេះហើយគឺជាហេតុផលដែល Sane បានបដិសេធសំណើរនាំយករូបគេទៅកាន់ក្លឹបនៅ EPL ខណៈអតីតជំនួយការគ្រូបង្វឹកបច្ចុប្បន្នជាអ្នកចាត់ការ Arsenal លោក Mikel Arteta បានបញ្ចុះបញ្ចូលរូបគេ ប៉ុន្តែ ទីបំផុត Sane […]



