

អាចចាត់ទុកថាជាការប្រកួតកាត់សេចក្តីចុងក្រោយក្នុងការប្រជែងពាន EPL ក្រុមកំាភ្លើងធំ Arsenal ត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Nottingham Forest ដែលត្រូវការឈ្នះ១ប្រកួតទៀតជាដាច់ខាតដើម្បីសុវត្តិភាពពីតំបន់កាត់ចោល។ ការប្រកួតចុងក្រោយរបស់គូទាំងពីរនេះគឺមិនបានល្អទេ ខណៈ Arsenal ត្រូវ Brighton លត់ក្នុងលទ្ធផល៣ទល់និង០ ខណៈ Nottingham បានត្រឹមស្មើជាមួយតោខៀវ Chelsea។
សម្រាប់ Nottingham ជ័យជំនះលើ Brighton និង Southampton ៦ប្រកួតចុងក្រោយនៅEPL ពិតជាមានសារៈសំខាន់សម្រាប់ពួកគេខ្លាំងណាស់តែអ្វីដែលគួរកត់សម្គាល់គឺ Nottingham តែរបូតគ្រាប់បាល់មិនតិចជាង២គ្រាប់រៀងរាល់ការប្រកួត៧ដងក្នុង៨លើកចុងក្រោយនៅEPL។សម្រាប់Arsenal ទទួលបានជ័យជំនះតែ២លើកក្នុងចំណោម៧លើកចុងក្រោយធ្វើអោយឪកាសប្រជែងពានកាន់តែថមថយទៅៗ។រវាងគូទាំងពីរនេះ ជួបគ្នាដើមរដូវកាលគឺArsenal លត់ Nottingham ក្នុងលទ្ធផល៥ទល់និង០នៅទឹកដី Emirate Stadium ។
១.៦ប្រកួតចុងក្រោយរបស់Nottingham ចាញ់៣ឈ្នះ២និងស្មើ១ ខណៈ Arsenal គឺ ចាញ់២ឈ្នះ២និងស្មើ២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Nottingham អាចនិងចូលលេង
Navas; Worrall, Niakhate, Felipe; Aurier, Yates, Danilo, Mangala, Lodi; Gibbs-White, Awoniyi
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Kiwior, Gabriel, Tierney; Odegaard, Xhaka, Partey; Saka, Jesus, Trossard
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Nottingham Forest ១: ៣ Arsenal


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក […]



