បរទេស៖ យោងតាម FootballTransfers ក្លឹប Barcelona កំពុងពិចារណាលើការចុះហត្ថលេខាឡើងវិញលើកីឡាករ Messi និង Neymar នៅមុនរដូវកាលក្រោយ។ Barcelona ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខានាំយកកីឡាករ Lionel Messi និង Neymar Jr ដែលកំពុងតែលេងនៅក្លឹប Paris Saint-Germain ជាមួយគ្នា មករួមក្រុមវិញនៅរដូវក្តៅនេះ ដោយក្លឹបកាតាឡានកំពុងតែសម្លឹងមើលថាតើពួកគេអាចមានលទ្ធភាពនាំយកកីឡាករទាំងពីររូបនេះត្រឡប់ទៅកាន់ Camp Nou វិញបានដែរឬទេ។ ប្រធានក្លឹបលោក Joan Laporta បានបញ្ជាក់ថា Messi គឺជាគោលដៅនាំមុខគេ ដោយកីឡាករអាហ្សង់ទីនរូបនេះកំពុងត្រៀមខ្លួនចាកចេញពីក្លឹប Paris Saint-Germain ដោយមិនមានតម្លៃខ្លួន។ Messi ត្រូវបានគេរំពឹងថានឹងមានការផ្តល់ជូនដ៏ច្រើនលើសលប់ពីអារ៉ាប៊ីសាអូឌីត ប៉ុន្តែគាត់ត្រូវបានគេនិយាយថាគាត់ចង់ត្រលប់ទៅ Camp Nou វិញបន្ទាប់ពីគាត់បានចាកចេញពី Barcelona នៅរដូវកាល ២០២១។
ប្រភពព័ត៌មាន៖ sportsmole.co.uk

បរទេស៖ កីឡាករសញ្ជាតិប្រេស៊ីល Fred បានបង្ហើបថាខ្លួនអាចនឹងចាកចេញពីក្រុមបិសាចក្រហម Manchester United នៅរដូវកាលក្រោយ ពីព្រោះខ្លួនពុំបានពេញចិត្តនូវការលេងនៅកៅអីបម្រុងឡើយ ខ្លួនចង់លេងនៅជម្រើស ១១នាក់ដំបូង៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស៊ូ យ៉ាទី ថា វាពិតជាអយុត្តិធម៍សម្រាប់គាត់ ក្រោយសហព័ន្ធចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ goal.com



