Close
Featured-Image
មិនមែនតែ Messi ទេ សូម្បីតែខ្សែប្រយុទ្ធរូបនេះក៏ Barca ចង់នាំយកទៅវិញផងដែរ
ទំហំអក្សរ
តូច
ធំ

បរទេស៖ យោងតាម ​​FootballTransfers ក្លឹប Barcelona កំពុងពិចារណាលើការចុះហត្ថលេខាឡើងវិញលើកីឡាករ Messi និង Neymar នៅមុនរដូវកាលក្រោយ។ Barcelona ត្រូវបានគេរាយការណ៍ថាចង់ចុះហត្ថលេខានាំយកកីឡាករ Lionel Messi និង Neymar Jr ដែលកំពុងតែលេងនៅក្លឹប Paris Saint-Germain ជាមួយគ្នា មករួមក្រុមវិញនៅរដូវក្តៅនេះ ដោយក្លឹបកាតាឡានកំពុងតែសម្លឹងមើលថាតើពួកគេអាចមានលទ្ធភាពនាំយកកីឡាករទាំងពីររូបនេះត្រឡប់ទៅកាន់ Camp Nou វិញបានដែរឬទេ។ ប្រធានក្លឹបលោក Joan Laporta បានបញ្ជាក់ថា Messi គឺជាគោលដៅនាំមុខគេ ដោយកីឡាករអាហ្សង់ទីនរូបនេះកំពុងត្រៀមខ្លួនចាកចេញពីក្លឹប Paris Saint-Germain ដោយមិនមានតម្លៃខ្លួន។ Messi ត្រូវបានគេរំពឹងថានឹងមានការផ្តល់ជូនដ៏ច្រើនលើសលប់ពីអារ៉ាប៊ីសាអូឌីត ប៉ុន្តែគាត់ត្រូវបានគេនិយាយថាគាត់ចង់ត្រលប់ទៅ Camp Nou វិញបន្ទាប់ពីគាត់បានចាកចេញពី Barcelona នៅរដូវកាល ២០២១។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barcelona 'want to re-sign Lionel Messi, Neymar this summer'

Neymar in action for Paris Saint-Germain on October 8, 2022

Paris Saint-Germain's Neymar, Lionel Messi and Kylian Mbappe pictured before the match on September 18, 2022

ប្រភពព័ត៌មាន​៖ sportsmole.co.uk

អត្ថបទកំពុងចាប់អារម្មណ៍៖
ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស
featured image

នៅទីបំផុតក្រុមអធិរាជសReal Madrid បានសម្រេចចិត្តដាក់លក់កីឡាករ Vinicius Jr ក្រោយពីការចរចាជាច្រើនខែជុំវិញកុងត្រាថ្មីបានជាប់គាំងហើយអ្វីដែលជាចំនុចដោះស្រាយមិនរួចនោះគឺ ខ្សែប្រយុទ្ធស្លាបរូបនេះបានធ្វើការទាមទារប្រាក់បៀវត្សរ៍ ស្មើនឹងតារាឆ្នើមជាសមាជិកចំណូលថ្មីគឺ Kylian Mbappé នេះតែម្តង។ មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលរកបានប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណតែ៨លានអឺរ៉ុប៉ុណ្ណោះ ខណៈបច្ចុប្បន្នMbappe រកបាន ១៥ លានអឺរ៉ូឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាមានលក្ខណ្ឌទិញផ្តាច់កុងត្រារហូតដល់ទៅ ១០០០លានអឺរ៉ុបសម្រាប់ Vinicius ប៉ុន្តែ Real Madrid ឥឡូវនេះបើកចំហរក្នុងការលក់ ប្រសិនបើការផ្តល់ជូនដ៏សំខាន់ណាមួយមកពីក្លឹបផ្សេងៗពិសេស ក្រុមមកពី Saudi Pro League តែម្តង។គួររំលឹកថា Vinicius ពី Flamengo នៅរដូវក្តៅឆ្នាំ ២០១៨ ក្នុងតម្លៃ ៤៥ លានអឺរ៉ូ ខណៈកិច្ចសន្យាបច្ចុប្បន្នរបស់គេនិងអស់សុពលភាពនៅខែមិថុនា ឆ្នាំ ២០២៧នេះ។ ប្រភពពីគេហទំព័រ Mundo Deportivo របស់អេស្បាញបានចុះផ្សាយថាក្លឹប Real […]

ចុចអានបន្ត
អត្ថបទទាក់ទង