Close
Sponsor ads Featured-Image
Man.City ចង់បន្តកំនត់ត្រាល្អពេលទទួល Real Madrid វគ្គ ១/២ ផ្តាច់ព្រ័ត្រជើងទី២
ទំហំអក្សរ
តូច
ធំ

ក្រោយប្រកួតស្មើគ្នា ១ទល់និង១ ជើងទី១នៅទឹកដី Santiago Bernabeu ក្រុមអធិរាជស Real Madrid និងធ្វើដំណើរមកកាន់ទឹកដី Etihad ដើម្បីប្រកួត​ជើងទីពីរ ពានរង្វាន់ UCL វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះ។កីឡាករ​សំខាន់គួរអោយចាប់អារម្មណ៍គឺ Vincius Jr របស់ក្រុម ភ្ញៀវ និង Kevin De Bruyne នៅតែត្រៀមបង្ហាញសមត្ថភាពជួយ​ក្រុមសម្រាប់​ពេលវេលាដ៏សំខាន់ំដើម្បីរកឃើញក្រុមទៅជួប Inter Milan នៅវគ្គផ្តាច់ព្រ័ត្រ។
Man.City បានផ្តួល Real Madrid ៣លើកចុងក្រោយសម្រាប់ការប្រកួតនៅទឹកដី Etihad សម្រាប់ពានរង្វាន់ UCL ទោះយ៉ាងណាការប្រកួតនេះគឺ ពួកគេនិងខំប្រឹងកសាងប្រវត្តិសាស្រ្តឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរបន្ទាប់ពីក្រុមលោក Pep Guardiola ត្រូវការឈ្នះ១ប្រកួតទៀតប៉ុណ្ណោះក៏ និងត្រូវលើកពាន EPL បានផងដែរ។ទោះយ៉ាងណា Real Madrid ក៏ខិតខំប្រឹងប្រែងដូចគ្នាបន្ទាប់ពីបាត់បង់ពាន La Liga ទៅក្រុមអ្នកមានបុណ្យ Barcelona រួចទៅហើយនោះ។

១.៦ប្រកួតចុងក្រោយរបស់រប​ស់Man.City នៅក្របខ​ណ្ឌ Champion League គឺឈ្នះ៣ ស្មើ៣ ខណៈ Real Madrid ឈ្នះ៥ស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Ederson; Walker, Dias, Akanji; Stones, Rodri; Silva, Gundogan, De Bruyne, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Courtois; Carvajal, Militao, Rudiger, Alaba; Kroos, Camavinga, Modric; Valverde, Benzema, Vinicius Jr
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ៣:២ Real Madrid ។
ប្រភព:sportsmole & whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង