

បរទេស៖ ក្រុមហង្សក្រហម Liverpool បានបង្ហាញរូបគេគឺមិនបានបោះបង់ការប្រជែងតំណែង TOP 4. នៅ Premier league ដើម្បីមានកៅអីលេង UEFA Champions League នារដូវកាលក្រោយឡើយ បើទោះបីជាពួកគេបង្ហាញទម្រង់លេងនៅដើមរដូវកាលមិនល្អយ៉ាងណាក្តី ។ ពីរគ្រាប់ពីសំណាក់ខ្សែប្រយុទ្ធ Curtis Jones និងម្ចាស់គ្រាប់ពីសំណាក់ខ្សែការពារស្តាំ Trent Alexander Arnold បានជួយឲ្យក្លឹប Liverpool ទទួលបានបីពិន្ទុយ៉ាងកក់ក្តៅលើក្រុម Leicester City នៅឯកីឡដ្ឋាន King Power ក្នុងការប្រកួត Premier league សប្តាហ៍ទី៣៦ ។ បច្ចុប្បន្នក្លឹប Liverpool កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៥ដោយមាន៦៥ពិន្ទុតាមពីក្រោយក្រុម Manchester United & Newcaslte United ដោយមាន ៦៦ពិន្ទុ និង៣៥ប្រកួត ។


យ៉ាងហោចណាស់មានក្លឹបពីរកំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខា Jadon Sancho ពី Manchester United នៅរដូវក្តៅនេះ។ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្លឹប Juventus និង Napoli បានប្រជែង និង ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសJandon Sancho ទៅរួមក្រុម។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus បានចាប់ផ្តើមចរចារជាមួយបិសាចក្រហមអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចសម្រាប់នាំយកកីឡាករអន្តរជាតិអង់គ្លេស Sancho ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ព្រមជាមួយគ្នានេះផងដែរក្លឹបរួមលីក Juventus និង ជាក្លឹបជើងឯក SerieA គឺ Napoli ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះអតីតកីឡាករ Borussia Dortmund ដែលទើបបញ្ចប់ការខ្ចីជើងនៅក្រុមតោខៀវ Chelsea ខណៈក្រុមលោក Enzo Maresca មិនសម្រេចទិញយករូបគេជាអចិន្រ្តៃយ៍នោះឡើយ ។ប៉ុន្តែផ្ទុយទៅវិញមិនដូច Juventus ទេ Napoli កំពុងនិយាយដោយផ្ទាល់ទៅកាន់កីឡាករតែម្តង។ Sancho […]


