Close
Featured-Image
Arsenal សម្លឹងចង់ផ្តួល Brighton ជាលើកទី២ ខណៈក្រុមភ្ញៀវចង់ស្តារមុខមាត់ឡើងវិញ
ទំហំអក្សរ
តូច
ធំ

Arsenal កំពុងបន្តជំនឿចិត្តចង់យកចំណាត់ថ្នាក់កំពូលតារាងមកវិញ ក្រោយផ្តួល Newcastle និងមានគម្លាតត្រឹមតែ១ពិន្ទុពីក្រុម​ការពារតំណែង​ជើងឯក Man.city ខណៈក្រុមលោក Mikel Arteta ត្រូវបើកទ្វារកីឡាដ្ឋាន Emirate Stadium ទទួលក្រុម Brighton នៅវេលាម៉ោង១០:៣០នាទី​យប់នេះ ក្រោយពីក្រុមភ្ញៀវដែលទើបចាញ់ Everton ធ្ងន់ករកាលពីសប្តាហ៍មុននោះ។
Arsenal ចាញ់Man.City តែម្តងប៉ុណ្ណោះខណៈកំនត់ត្រា១៣ប្រកួតចុងក្រោយនៅក្របខណ្ឌEPL គឺឈ្នះ១២ដង ទោះយ៉ាងណា Arsenal តែងរកបានយ៉ាងតិច២គ្រាប់ក្នុងចំណោមការប្រកួត១០ដងពីការប្រកួតសរុប១១លើក។សម្រាប់ Broghton ការធ្វើដំណើរទៅទឹកដី Emirate ៥ដង ចុងក្រោយគឺឈ្នះតែ៣លើកទេ ប៉ុន្តែសម្រាប់ការប្រកួតនេះគឺអាចនិងមានការតានតឹងដោយសារពួកគេចង់ឈ្នះរៀងៗខ្លួនជាចាំបាច់។ជួបគ្នាដើមរដូវកាល Arsenal បានផ្តួល Brighton ក្នុងលទ្ធផល ៤ទល់និង២នៅទឹកដី Amex។

LONDON, ENGLAND – APRIL 09: Alexis Mac Allister of Brighton & Hove Albion is challenged by Ben White and Cedric Soares of Arsenal during the Premier League match between Arsenal and Brighton & Hove Albion at Emirates Stadium on April 09, 2022 in London, England. (Photo by Warren Little/Getty Images)


១.៦ប្រកួតចុងក្រោយសម្រាប់ Arsenal នៅក្របខណ្ឌ EPLគឺ​ស្មើ៣ឈ្នះ១ចាញ់២ ខណៈ Brighton ចាញ់៣និងឈ្នះ៣។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Arsenal អាចនិងចូលលេង
Ramsdale; White, Kiwior, Gabriel, Tierney; Odegaard, Jorginho, Xhaka; Saka, Jesus, Martinelli
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Brighton អាចនិងចូលលេង
Steele; Gross, Dunk, Colwill, Estupinan; Caicedo, Gilmour; Enciso, Mac Allister, Mitoma; Ferguson
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Arsenal ២:១ Brighton
ប្រភព:Sportsmole &Whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ)
featured image

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី​ពីរ​គ្រាប់​ទល់​នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុង​ទីក្រុង Chicago កាល​ពី​ថ្ងៃ​ពុធខ្សែ​ប្រយុទ្ធ​អន្តរជាតិដាណឺម៉ាក Rasmus Hojlund ​របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford  ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះបីមិនទាន់ទិញបាន Sesso ប៉ុន្តែ Man.Utd ត្រៀមលក់កីឡាកររូបនេះត្រឹមតែ 30លានផោន(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo […]

ចុចអានបន្ត
អត្ថបទទាក់ទង