ក្រុមតោខៀវ Chelsea និងត្រូវធ្វើការប្រកួតពានរង្វាន់ EPLដោយទទួលក្រុមភ្ញៀវ Nottinham Forest ខណៈក្រុមទាំងពីរសម្លឹងចង់បន្តរកជ័យជំនះលើកទី២ជាប់គ្នា ក្រោយChelsea ផ្តួល Bourenemouth ខណៈ Nottingham ផ្តួល SOuthampton។ទោះបីជាយ៉ាងណា Chelsea មិនដែលចាញ់និងតែងផ្តួលNottingham ក្នុងជំនួប៦ប្រកួតចុងក្រោយ និង ឈ្នះ៤ដងនៅទឹកដី Stamford Bridge បើទោះបីជាFrank Lampardរកមិនទាន់ឃើញជ័យជំនះសម្រាប់ក្រុមនៅ៦ ប្រកួតចុងក្រោយក៍ដោយ។Nottinghamត្រូវតែខិតខំប្រឹងប្រែងដើម្បីបន្តងើបចេញពីតំបន់កាត់ចោល ក្រោយ១១ប្រកួតមិនដែលឈ្នះ ប៉ុន្តែបានរកឃើញជ័យជំនះលើកដំបូងពេល ជួប Southampton រួចមក។
៦ប្រកួតចុងក្រោយរបស់ Chelsea នៅ EPL គឺចាញ់៤ឈ្នះ១ស្មើ១ ខណៈ Wolverhampton ចាញ់៤ឈ្នះ២។
១.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Chesea
Kepa; Chalobah, Silva, Badiashile, Azpilicueta; Kante, Fernandez, Kovacic; Madueke, Havertz, Sterling
(ទម្រង់លេងអាចនិងដាក់អោយប្រើប្រាស់ ៤-៣-៣)
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Wolverhampton
Navas; Worrall, Felipe, Niakhate, Toffolo; Freuler, Mangala, Danilo; Gibbs-White, Johnson; Awoniyi
(ទម្រង់លេងអាចនិងដាក់អោយប្រើប្រាស់ ៤-៣-៣)
៣.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Chelsea ២: ១Nottingham Forest
ប្រភព:sportsmole& Whoscored

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ប្រឈមនឹងបញ្ហាចម្បងលើកិច្ចព្រមព្រៀង Mason Mount ក្រោយក្លឹប Chelsea បានទាមទារក្លឹប Man Utd ចំនួន ៧០លានផោន បើសិនជាពួកគេចង់បានខ្សែបម្រើឆ្នើមជនជាតិអង់គ្លេសរូបនេះ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នគេនៅសល់ត្រឹមតែ១ឆ្នាំទៀតយ៉ាងណាក្តីក៏ដោយ។ យ៉ាងណាមិញស្ថិតនៅតម្លៃនេះក្លឹប Manchester United ទំនងជាមិនចូលពិភាក្សាឡើយ ខណៈគោលដៅរបស់គេបច្ចុប្បន្នមិនមែនជាខ្សែបម្រើឡើយ ដោយខ្សែប្រយុទ្ធទោលគឺគោលដៅដ៏សំខាន់សម្រាប់ពួកគេនាពេលបច្ចុប្បន្ននេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបចំនួន ៥ កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Man Utd ម្នាក់នេះក្នុងលក្ខខណ្ឌខ្ចីជើង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


