Close
Featured-Image
Roma ត្រៀមទទួល Leverkusen វគ្គ១/២ Europa League ក្នុងជំនួបរវាងអ្នកចាត់ការអតីតគ្រូ និង សិស្ស
ទំហំអក្សរ
តូច
ធំ

ក្រោយឈ្នះEuropa Conference League ក្រុម Roma កំពុងសម្លឹងចង់លើកពានរដូវកាលទីពីរដោយត្រៀមបើកទ្វារកីឡាដ្ឋានOlympico ទទួលក្រុម ភ្ញៀវ Leverkusen នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រ ទី១២ ឧសភា ២០២៣សម្រាប់វគ្គ១/២ Europa League ។ ក្រុមRoma បានទម្លាក់ជើងខ្លាំងហូឡង់Feyenoord ខណៈ Leverkusen បានទម្លាក់ Union SG ដើម្បីឈានដល់វគ្គ១/២ផ្តាច់ព្រ័ត្រ​ ខណៈBayern Leverkusen ក្រោយការដឹកនាំរបស់លោក Xabi Alonso ធ្លាប់ជាកូនសិស្សលោក Mourinho រយៈពេល៣ដូវកាលនៅ Real Madrid បានដឹកនាំក្រុមលេងមិនដែលចាញ់១៤ប្រកួត(ឈ្នះ១០ដង)។
ផ្ទុយទៅវិញ Roma មិនដែលចាញ់ក្នុងផ្ទះសម្រាប់ព្រឹត្តការណ៍ប្រកួតទ្វីបអឺរ៉ុប ២៥ដងគឺចាញ់តែ១លើកប៉ុណ្ណោះ។

១.៦ប្រកួតចុងក្រោយសម្រាប់ការប្រកួតពានរង្វាន់ Europa League របស់ Roma គឺ ឈ្នះ៣ចាញ់២ស្មើ១ ខណៈ Leverkusen ឈ្នះ៤ចាញ់១និងស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Roma អាចនិងចូលលេង
Patricio; Mancini, Cristante, Ibanez; Zalewski, Matic, Wijnaldum, Spinazzola; Pellegrini, Dybala; Abraham
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Leverkusen អាចនិងចូលលេង
Hradecky; Kossounou, Tah, Hincapie; Frimpong, Andrich, Tapsoba, Bakker; Diaby, Adli, Wirtz
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះ Roma ១:១ Leverkusen
ប្រភព:sportsmole & whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង