
(ភ្នំពេញ)៖ កីឡាករកម្ពុជា Woo Dong Hoon បានចាញ់កីឡាករវៀតណាម Tran Thanj Tu Nguyen ដោយលទ្ធផល ១៨ទល់នឹង៤០ លើវិញ្ញាសាការ៉ុម៣បាំងបុរស ដែលការប្រកួតធ្វើឡើងនៅម៉ោង ១០ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារអ៉ីអន២ ជាន់ទី៣។ កីឡាករកម្ពុជា វូ ដុងហួន បានយកឈ្នះកីឡាករខ្លាំងជើងខ្លាំងលេខ១ លើពិភពលោក សញ្ជាតិហ្វីលីពីន រីយេស (Efren Reyes) លើវិញ្ញាសាការ៉ុម ៣បាំង (Carom 3C) ដោយលទ្ធផល៤០ ទល់នឹង១៥ ហើយឈានទៅវគ្គ ៨ក្រុម និងបានយកឈ្នះកីឡាករថៃ Suriya Suwannasingh ដោយលទ្ធផល ៤០ទល់នឹង៧ មុននឹងចាញ់កីឡាករវៀតណាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ ទោះបីចាញ់វៀតណាមត្រឹមវគ្គនេះ ក៏ធ្វើឲ្យកម្ពុជាបង្កើនបានមេដាយសំរឹទ្ធ ១ទៀតផងដែរ៕
ប្រភព៖ freshnewsasia.com

បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។អត្ថបទកំពុងចាប់អារម្មណ៍៖ Son ពណ៌នាពី Tottenham និងត្រៀមចាកចេញទៅក្លឹបថ្មី(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។ United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus […]