

ក្លឹប Real Madrid គ្រោងនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងវិញក្នុងការតាមប្រមាញ់យកកីឡាករ Kylian Mbappe របស់ក្លឹប Paris Saint-Germain ជាមួយនឹងកីឡាករ Jude Bellingham ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខារួចរាល់ហើយ។ Madrid បានបដិសេធការដេញថ្លៃដ៏ធំសម្បើមកាលពីរដូវក្តៅមុន។ ស្ថានភាពកិច្ចសន្យារបស់ Mbappe មានភាពមិនច្បាស់លាស់ ហើយ PSG ប្រឈមនឹងភាពចលាចលនារដូវក្តៅជាមួយនឹងការផ្លាស់ប្តូរអ្នកគ្រប់គ្រង ហើយទាំង Lionel Messi និង Neymar ទំនងជានឹងចាកចេញ។ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Real គ្រោងនឹងទាញយកប្រយោជន៍ពីភាពវឹកវរដោយធ្វើការដេញថ្លៃថ្មីសម្រាប់ Mbappe ។ Madrid បានដេញថ្លៃតាមយកកីឡាករវ័យ 24 ឆ្នាំរូបនេះពីមុនរួចមកហើយ ជាពិសេសបានផ្តល់សំណើរ 170 លានផោន (214 លានដុល្លារ) សម្រាប់គាត់កាលពីរដូវក្តៅមុន មុនពេលដែលគាត់បានចុះហត្ថលេខាលើកុងត្រាថ្មីនៅក្នុងរដ្ឋធានីបារាំង។

ប្រភពព័ត៌មាន៖ Goal.com

Jude Bellingham បានបង្ហាញអារម្មណ៍មិនស្ទាក់ស្ទើរនោះទេ នៅពេលដែលមានសំនួរចោតសួរថាតើកីឡាករឆ្នើម ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលរូបគេប្រាថ្នាលេងរួមក្រុមសម្រាប់ក្លឹបអាជីពនោះ។ សម្រាប់កីឡាករវ័យ ២១ ឆ្នាំបានដើរតួរនាទីយ៉ាងសំខាន់អោយក្រុម Real Madrid ក្រោយចាកចេញពី Borussia Dortmund ក្នុងតម្លៃ ៨៨.៥ លានផោន ជាមួយសមត្ថភាព Vinicius Jr, Rodrygo និង Kylian Mbappe នៅតំបន់ប្រយុទ្ធ និងមានការគាំទ្រពីសំណាក់មិត្តរួមក្រុមដូចជា Eduardo Camavinga, Federico Valverde និង Aurélien Tchouameniនៅតំបន់បម្រើកណ្តាលដ៍ប៉ិនប្រសព្វ។អត្ថបទកំពុងចាប់អារម្មណ៍៖ វត្តមាន Ait Nouri ,Cherki , Reijnders ធ្វើអោយខ្សែបម្រើរូបនេះត្រៀមចាកចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងបទសម្ភាសន៍ជាមួយ SportsJOE ក្នុងព្រឹត្តការណ៍ Sports Personality of the Year awards កីឡាករអន្តរជាតិអង់គ្លេសបានលើកឡើងថាៈ […]



