Close
Featured-Image
ក្រោយចំណាយពេលមិនក្រោម១០ឆ្នាំទីបំផុត Busquets បានចាកចេញពី Barca ជាផ្លូវការណ៍
ទំហំអក្សរ
តូច
ធំ

(ប៉ាសេឡូណា)៖ ខ្សែបម្រើការពារក្លិប Barcelona FC កីឡាករ Sergio Busquets និងចាកចេញពីក្លិប នៅពេលចប់រដូវកាលនេះ បន្ទាប់ពីចំណាយពេល ១៨ឆ្នាំជាមួយក្លិប។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ Busquets មានវ័យ ៣៤ឆ្នាំ បានចាប់ផ្តើមអាជីពជាយុវជនរបស់លោក នៅឯក្លិប Barcelona ក្នុងឆ្នាំ២០០៥ មុនពេលបង្ហាញខ្លួន ក្នុងក្រុមជម្រើសដំបូង ជាលើកដំបូង ក្នុងឆ្នាំ២០០៨។ អតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ បានបំពេញតួនាទីជាប្រធានក្រុមរបស់ក្លិប អស់រយៈពេល ២រដូវកាលមុន ហើយបានក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្រុម អស់រយៈពេលជាច្រើនឆ្នាំ។ លោកបានជួយឲ្យក្លិប Barcelona ឈ្នះពានរង្វាន់ LaLiga ចំនួន ៨គ្រឿង, ពានរង្វាន់ Copa del Rey ចំនួន៧គ្រឿង, ពានរង្វាន់ Champions League ចំនួន៣គ្រឿង និងពានរង្វាន់ Club World Cup ចំនួន ៣គ្រឿង, កីឡាករ Busquets បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីឆ្នាំមុននោះ បានបង្ហាញខ្លួនជិត ៧០០លើកសម្រាប់ក្លិប Barcelona៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
អុញនោះ! លោក Amorim ទទួលស្គាល់នឹងចុះចេញពីតំណែង ប្រសិនទម្រង់ Man Utd នៅតែអន់
featured image

(អង់គ្លេស)៖ លោក Ruben Amorim គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United បានទទួលស្គាល់ថា រូបលោកនឹងត្រូវតែចុះចេញពីតំណែងជាដាច់ខាត ដរាបណាទម្រង់លេងរបស់បិសាចក្រហម នៅតែអន់បែបនេះនោះ។ បុរសសញ្ជាតិព័រទុយហ្គាល់បានថ្លែងថា «Man Utd មិនភ័យខ្លាច ក្នុងការបរាជ័យនោះទេ»។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កាន់តែវេទនា! ក្រោយបាត់បង់កីឡាករម្នាក់ ក្នុងជំនួបចាញ់ West Ham. ២-០ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស លោកថា រូបលោកនឹងលាលែងពីតំណែងគ្រូបង្វឹក Man Utd តែម្តង ប្រសិនបើធ្វើមិនបានល្អចាប់ពីចុងរហូតដល់ចាប់ផ្តើមរដូវកាលបន្ទាប់ ក្រោយពេលអតីតក្រុមជើងឯកលីគអង់គ្លេសចុងក្រោយកាលឆ្នាំ២០១៣ បានរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ញញួរធំ West Ham United ក្នុងចំណោម ៨ប្រកួតចុងក្រោយនៅ Premier League មិនឈ្នះសោះ។ ឆ្លងតាមលទ្ធផលនេះ នាំឱ្យមានការចោទសួរជុំវិញអនាគតរបស់គ្រូបង្វឹក ក៏ត្រូវបានលោក Amorim ឆ្លើយថា «ពួកយើងបានបាត់បង់អារម្មណ៍ថា ពួកយើងជាក្លិបធំមួយក្នុងលោក និងជាទីបញ្ចប់នៃពិភពលោកនេះដែលបានចាញ់ការប្រកួតក្នុងផ្ទះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • Sponsor by 88Bol