
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២កម្ពុជា (Under 22) តែងតែធ្វើមិនបានល្អឡើយ រាល់ពេលជួប U22 របស់ឥណ្ឌូនេស៊ីពីប្រវត្តិជួបគ្នា ២លើកនាពេលកន្លងមក មុនប៉ះគ្នាជាថ្មីម្តងទៀតនៅរាត្រីថ្ងៃពុធនេះក្នុង ព្រឹត្តិការណ៍កីឡាចម្រុះ SEA Games 2023។
ក្រុមទាំងពីរខាងលើនេះ បានខកខានជួបគ្នារយៈពេល ៤ឆ្នាំមកហើយ ពោលគឺកាលជួបគ្នាចុងក្រោយនាឆ្នាំ២០១៩ នៅពេលកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២ទល់នឹង០ នៃពានរង្វាន់ AFF SEAN Hassanal Bolkiah Trophy និងបរាជ័យក្នុងលទ្ធផលនេះដូចគ្នានៅពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 នៅពេលម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា AI Score។
យ៉ាងណាក៏ដោយ ការយក ៣ពិន្ទុពីឥណ្ឌូនេស៊ីនៃការប្រកួតចុងក្រោយនារាត្រីម៉ោង ៧យប់ថ្ងៃពុធ ទី១០ ខែឧសភានេះ គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលជាតំបន់មេដាយ SEA Games លើកទី៣២ នេះនៅកម្ពុជា ប្រសិនបើក្រុមលេខ២ ក្នុងពូល A គឺ U22 មីយ៉ាន់ម៉ាលេងស្មើ ឬក៏ចាញ់ក្រុមហាលអាវ U22 ហ្វីលីពីន នាម៉ោង ៤រសៀលនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកតែមួយគត់។
គួរបញ្ជាក់ផងថា ក្រោយឆ្លងកាត់ ៣ប្រកួតក្នុងពូល A វិញ្ញាសាបាល់ទាត់ ផ្នែកបុរស U22 កម្ពុជាបានភ្លក្សគ្រប់រសជាតិ ពោលគឺឈ្នះទីម័រខាងកើត ៤-០ និងស្មើហ្វីលីពីន ១-១ មុនមកចាញ់មីយ៉ាន់ម៉ា ២-០ ក្នុងប្រកួតទី៣ ឈរនៅលេខរៀងទី៣ ជាបណ្តោះអាសន្នជាមួយនឹង ៤ពិន្ទុ ចាញ់ប្រៀបមីយ៉ាន់ម៉ាដែលឈរនៅលេខ២ ចំនួន ២ពិន្ទុ និងក្រុមកក់កៅអីទៅវគ្គ ៤ក្រុមចុងក្រោយឥណ្ឌូនេស៊ី ៣ពិន្ទុ៕

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺGianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ Premier League […]
