

សំណើរសុំនៅក្រៅឃុំរបស់ Dani Alves ត្រូវបានបដិសេធចោលជាលើកទីពីរ ខណៈអតីតខ្សែការពារស្លាបស្តាំក្រុម Barcelona រូបនេះ នៅតែបន្តជាប់ចោតដោយតុលាការាអេស្បាញជុំវិញនិតិវិធីស៊ើបអង្កេតការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ អតីតកីឡាករក្រុមសាំបា ប្រេស៊ីលរូបនេះ ត្រូវបានឃុំឃាត់នៅក្នុងប្រទេសអេស្បាញAlves ឆ្នាំត្រូវបានឃុំខ្លួនតាំងពីខែមករាដើមឆ្នាំ២០២៣ ក្រោយត្រូវចោតលើការរំលោភនារីម្នាក់នៅក្នុងក្លឹបរាត្រីនាទីក្រុង Barcelona កាលពីខែធ្នូ។ ទោះយ៉ាងណាAlves បានបដិសេធរាល់ការប្រព្រឹត្តខុសខណៈតុលាការកំពូលនៃតំបន់ Catalonia បាននិយាយថាទ្រព្យសម្បត្តិរបស់ Alves គឺក្រុមគ្រួសារអាចអោយ រូបគេយកចេញពីប្រទេសអេស្ប៉ាញនៅពេលណាក៏បាន ។
Alaves ធ្លាប់បានស្នើសុំនៅក្រៅឃុំលើកទី១ម្តងរួចទៅហើយកាលពីខែកុម្ភៈ ខណៈអតីតក្លឹបចុងក្រោយគឺ Pumas UNAM របស់ម៉ិកស៊ិកបានលុបចោលកិច្ចសន្យារបស់ Alves កាលពីខែមករា បន្ទាប់ពីរូបគេត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង។

Alves ធ្លាប់លេងអោយ Barcelona ២ដងផ្សេងគ្នាដោយឈ្នះពាន La Liga ៦ ដង និង Champions League បីដងចន្លោះឆ្នាំ ២០០៨ និង ២០១៦ ។អតីតខ្សែការពារ Paris St-Germain និង Juventus ក៏ធ្លាប់បង្ហាញខ្លួន១២៦ ប្រកួតឱ្យប្រេស៊ីលដែលក្នុងនោះចូលលេងនៅព្រឹត្តិការណ៏ World Cup 2022 បាន២ប្រកួតផងដែរ។
ប្រភព:BBC
វីដេអូ:

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ! Messi បង្កើតកំនត់ត្រាថ្មីចែសមួយនៅ MLS(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

