Close
Close
Ads: 88BOL
AC.Milan ត្រៀមទទួល Inter Milan ជើងទី១ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ UCL
ទំហំអក្សរ
តូច
ធំ

វាជាការប្រកួតរវាងក្លឹបរួមកីឡាដ្ឋាន San Siro គឺ AC.Milan និង Inter Milan សម្រាប់ការប្រកួតក្របខណ្ឌ Champion League វគ្គ១/២ផ្តាច់ព្រ័ត្រវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី១១ ឧសភា ២០២៣។
ក្រុមដែលឈ្នះនិងត្រៀមជួបជាមួយMan.City រឺ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Istanbul ប្រទេសតួគីនៅដើមខែ មិថុនា២០២៣។ AC.Milan បានទម្លាក់ក្រុមជើងឯកSerieA នៅវគ្គ៨ក្រុមចុងក្រោយ ខណៈ Inter Milan បានទម្លាក់Benfica។ Inter Milan មានបំណងចង់ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១០ ខណៈ AC.Milan ធ្លាប់លើកពាន​UCL​ចុងក្រោយនៅឆ្នាំ ២០០៧។

ជំនួបជួបគ្នា១០លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតInter Milan មិនដែលចាញ់គូប្រជែងរហូតដល់ទៅ៩ដងឯណោះគិតចាប់​តាំងពីរឆ្នាំ២០០៥មក។ទោះយ៉ាង ណាជួបគ្នា២ដងនៅព្រិត្តិការណ៍ UCL វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាល២០០២-២០០៣ ស្មើគ្នាទាំងពីរលើក ខណៈការប្រកួតវគ្គ៨ក្រុមចុងក្រោយរដូវកាល ២០០៤-២០០៥គឺចាញ់AC.Milan ទាំងពីរលើក។
១.៦ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL របស់ AC.Milanគឺឈ្នះ៤និងស្មើ២ ខណៈ Inter Milan ឈ្នះ៣ស្មើ២និងចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់AC.Milan អាចនិងចូលលេង
Maignan; Calabria, Tomori, Kjaer, Hernandez; Tonali, Krunic; Diaz, Bennacer, Saelemaekers; Giroud
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Inter Milan អាចនិងចូលលេង
Onana; Darmian, Acerbi, Bastoni; Dumfries, Barella, Brozovic, Mkhitaryan, Dimarco; Martinez, Lukaku
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ AC.Milan​១:១ Inter Milan។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL