
វាជាការប្រកួតរវាងក្លឹបរួមកីឡាដ្ឋាន San Siro គឺ AC.Milan និង Inter Milan សម្រាប់ការប្រកួតក្របខណ្ឌ Champion League វគ្គ១/២ផ្តាច់ព្រ័ត្រវេលាម៉ោង២ទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៍ទី១១ ឧសភា ២០២៣។
ក្រុមដែលឈ្នះនិងត្រៀមជួបជាមួយMan.City រឺ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Istanbul ប្រទេសតួគីនៅដើមខែ មិថុនា២០២៣។ AC.Milan បានទម្លាក់ក្រុមជើងឯកSerieA នៅវគ្គ៨ក្រុមចុងក្រោយ ខណៈ Inter Milan បានទម្លាក់Benfica។ Inter Milan មានបំណងចង់ឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១០ ខណៈ AC.Milan ធ្លាប់លើកពានUCLចុងក្រោយនៅឆ្នាំ ២០០៧។
ជំនួបជួបគ្នា១០លើកចុងក្រោយគ្រប់ក្របខណ្ឌប្រកួតInter Milan មិនដែលចាញ់គូប្រជែងរហូតដល់ទៅ៩ដងឯណោះគិតចាប់តាំងពីរឆ្នាំ២០០៥មក។ទោះយ៉ាង ណាជួបគ្នា២ដងនៅព្រិត្តិការណ៍ UCL វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាល២០០២-២០០៣ ស្មើគ្នាទាំងពីរលើក ខណៈការប្រកួតវគ្គ៨ក្រុមចុងក្រោយរដូវកាល ២០០៤-២០០៥គឺចាញ់AC.Milan ទាំងពីរលើក។
១.៦ប្រកួតចុងក្រោយនៅក្របខណ្ឌ UCL របស់ AC.Milanគឺឈ្នះ៤និងស្មើ២ ខណៈ Inter Milan ឈ្នះ៣ស្មើ២និងចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់AC.Milan អាចនិងចូលលេង
Maignan; Calabria, Tomori, Kjaer, Hernandez; Tonali, Krunic; Diaz, Bennacer, Saelemaekers; Giroud
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Inter Milan អាចនិងចូលលេង
Onana; Darmian, Acerbi, Bastoni; Dumfries, Barella, Brozovic, Mkhitaryan, Dimarco; Martinez, Lukaku
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ AC.Milan១:១ Inter Milan។

បរទេសៈ Carlo Ancelotti ត្រូវបានគេរាយការណ៍ថា បានឈានដល់ការយល់ព្រមក្នុងការទទួលតួនាទីជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប្រេសុីល ដែលនឹងចាប់ផ្តើមចាប់ពីខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលក្រោយរបូតពានទៅ Barca! គ្រូ Real ខិតជិតនឹងក្លាយជាគ្រូបង្វឹកថ្មី ក្រុមសាំបាប្រេស៊ីល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាតួនាទីដឹកនាំជម្រើសជាតិសម្រាប់លោក Ancelotti ជាលើកដំបូង ដោយការសម្រេចចិត្តនេះបន្ទាប់ពីកុងត្រារបស់លោកនឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២៦ ដោយការប្រកួតចុងក្រោយរបស់លោក Ancelotti ជាមួយនឹង Real Madrid ទំនងជាការប៉ះក្រុម Real Sociedad។ ការប្រកួតពានរង្វាន់ FIFA World Cup នៅប្រទេសអាមេរិក ។ សហព័ន្ធបាល់ទាត់ប្រេស៊ីលមានបំណងចង់ឱ្យគាត់ដឹកនាំក្រុមក្នុងវគ្គជម្រុះ World Cup នាពេលខាងមុខជាមួយអេក្វាឌ័រ និងប៉ារ៉ាហ្គាយ។ អ្នកជំនួសដ៏មានសក្តានុពលនៅ Real Madrid រួមមានលោក Xabi Alonso ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងក្លឹប Bayer Leverkusen និង Santiago Solari ដែលជានាយកផ្នែកបាល់ទាត់របស់ក្លឹបតែម្តង៕



