

ក្រុមអធិរាជស Real Madrid និង ត្រូវបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ដើម្បីទទួលក្រុមមេឃខៀវ Man.City សម្រាប់ការប្រកួតពានរង្វាន់ Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធស្អែកនេះ។
ម្ចាស់ផ្ទះReal Madridទើបតែគ្រងពាន Copa Del Rey ក្រោយផ្តួល Osasuna ខណៈពាន La Liga ហាក់របូតឆ្ងាយពីដៃទៅ ក្រុមBarcelona ទៅហើយនោះ។ដូច្នេះពានរង្វាន់ដ៏ធំរបស់អឺរ៉ុបមួយនេះគឺជាគោលដៅអាទិភាពមុនបញ្ចប់រដូវកាល២០២២-២០២៣នេះ។Real Madrid បានផ្តួល Chelsea និង Liverpool ដែលជាក្រុមអង់គ្លេស២ចុងក្រោយនៅទឹកដី Bernabeu នេះ។សម្រាប់ Man.City កំពុងសម្លឹងចង់ឈ្នះពាន៣នៅរដូវកាលនេះក្រោយនាំមុខតារាងនៅក្របខណ្ឌ EPL និង កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ជាមួយ Man.Utd យ៉ាងណាម៉ិញក្រុមលោក Pep Guardiola ក្រោយទម្លាក់ Bayern Munich វគ្គ៨ក្រុមចុងក្រោយរួចមកពួកគេក៏ពិតជាចង់សងសឹក Real Madrid ដែលបានទម្លាក់ពួកគេកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុនផងដែរ។

លទ្ធផលជួបគ្នា៨លើកចុងក្រោយ Real Madrid ឈ្នះ៣ ខណៈ Man.City ឈ្នះ៣ និង ស្មើ២។
១.៦ប្រកួតចុងក្រោយនៅក្របខណ្ឌChampion League សម្រាប់ Real Madrid គឺចាញ់១និងឈ្នះ៥ ខណៈMan.City ឈ្នះ៣ និង ស្មើ៣។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Real Madrid អាចនិងចូលលេង
Courtois; Carvajal, Rudiger, Alaba, Camavinga; Valverde, Kroos, Modric; Rodrygo, Benzema, Vinicius Jr
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.City
Ederson; Walker, Dias, Akanji; Stones, Rodri; Silva, De Bruyne, Gundogan, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៤.លទ្ធផលទស្សន័ទាយសម្រាប់គូទាំងពីរនេះគឺ Real Madrid ២:២ Man.City
ប្រភព:sportsmole &whoscored

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

