

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រហើយ ដោយទទួលបានមេដាយប្រាក់ ក្រោយចាញ់ក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-០ (សិត) ជាមួយពិន្ទុ ២៥-២១, ២៥-១០ និង ២៥-១៥ មុននេះបន្ដិច នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

ទោះបីទទួលបានមេដាយប្រាក់ តែគឺជាកំណត់ត្រាថ្មីមួយទៀត ដែលក្រុមបាល់ទះកម្ពុជា ផ្នែកបុរសក្នុងសាល សម្រេចបានក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ដ្បិតកាលពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម កម្ពុជា ទទួលបានមេដាយលើកដំបូង ត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ ។ រីឯក្រុមឥណ្ឌូនេស៊ី បានការពារតំណែងមេដាយមាសជាថ្មី ស្របពេលក្រុមថៃ បានទទួលមេដាយសំរឹទ្ធ ក្រោយយកឈ្នះវៀតណាម ៣-០ (សិត) ។

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]
