

ក្រុមម្ចាស់ផ្ទះ Brighton កំពុងឈរនៅលេខរៀងទី៧ និងត្រូវទទួលក្រុមភ្ញៀវលេខរៀងទី១៩ Everton សម្រាប់ការប្រកួតក្របខណ្ឌ EPLនៅរាត្រីថ្ងៃច័ន្ទនេះវេលាម៉ោង១១ និង ៣០នាទីយប់ ខណៈការប្រកួតនេះគឺ Brighton សម្លឹងចង់ផ្តួលក្រុមភ្ញៀវជាលើកទី៣ក្នុងផ្ទះដោយមានកៅអីលេងនៅក្របខណ្ឌ Europa League រដូវកាលថ្មីរីឯ Everton ចង់បាន៣ពិន្ទុដើម្បីបន្តក្តីសង្ឃឹមងើបចេញពីតំបន់កាត់ចោល។
៦ប្រកួតចុងក្រោយនៅក្នុងផ្ទះ Brighton ធ្វើបាន Cleansheet ៥ដងពេលជួបគូប្រកួតជាភ្ញៀវ និងធ្លាប់ផ្តួលគូប្រកួត Everton ២លើកចុងក្រោយដោយលទ្ធផល ៣ទល់និង២ និង ៤ទល់និង១។
សម្រាប់Everton វិញត១៣ប្រកួតចុងក្រោយមិនដែលឈ្នះនិងបានត្រឹមតែស្មើ ខណៈការប្រកួតក្រៅទឹកដី៥ដងចុងក្រោយគឺស្មើ៣ដល់ទៅ៣ដងទោះបីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចាប់ពី២គ្រាប់ក៏ដោយ។
១.៦ប្រកួតចុងក្រោយសម្រាប់ Brighton នៅEPLគឺ ឈ្នះ៤និងចាញ់២ដង ខណៈ Everton ចាញ់៣និងស្មើ៣
២.ជម្រើស១១នាក់ដំបូងសម្រាប់Brighton អាចនិងចូលលេង
Steele; Gross, Dunk, Webster, Estupinan; Caicedo, Mac Allister, Enciso; March, Welbeck, Mitoma
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Everton អាចនិងចូលលេង
Pickford; Patterson, Keane, Tarkowski, Mykolenko; Iwobi, Garner, Onana, Doucoure, McNeil; Calvert-Lewin
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Brighton ២:១ Everton
ប្រភព:sportsmole &whoscored


(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


