Close
Featured-Image
Fulham អាចបន្តផ្តួល Leicester City ជាលើកទីពីរនៅរដូវកាលនេះបានទេ ?
ទំហំអក្សរ
តូច
ធំ

ក្រុម Fulham មានបំណងចង់គេចចេញបរាជ័យជាលើកទី៤នៅក្របខណ្ឌ EPL ក្នុងពេលបើកទ្វារកីឡាដ្ឋាន Craven Cottage ទទួលស្វាគមន៏ក្រុម Leicester City នៅរាត្រីថ្ងៃច័ន្ទនេះ វេលាម៉ោង ៩យប់ ។សម្រាប់ Fulham ១០ ប្រកួតចុងក្រោយគឺមិនដែលធ្វើបានCleanSheet ទេគ្រប់ក្របខណ្ឌប្រកួត និង៧ប្រកួតចុងក្រោយនៅក្នុងទឹកដី គឺឈ្នះតែ២ដងប៉ុណ្ណោះ​ក្នុង​ចំណោម៧លើកចុងក្រោយ។ ៣ប្រកួតចុងក្រោយសម្រាប់ក្រុមលោក Dean Smith គឺមិនដែលចាញ់បានជួយអោយពូកគេងើបចេញពីតំបន់កាត់ចោលជាបណ្តើរៗដោយកំពុង ឈរនៅចំណាត់ថ្នាក់ទី១៦។ Leicester ៦ប្រកួតចុងក្រោយក្រៅផ្ទះមិនដែលឈ្នះទេ ខណៈដើមរដូវកាលក្នុងជំនួបជាមួយFulham គឺចាញ់ក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល១ទល់ និង០ ទោះយ៉ាងណាការប្រកួតចុងក្រោយ Leicester City បានផ្តួល Fulham នៅទឹកដី Craven Cottage នាខែកុម្ភៈ ២០២១ ដោយលទ្ធផល ២ទល់និង០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

១.៦ប្រកួតចុងក្រោយសម្រាប់ Fulham គឺចាញ់៤ និង ឈ្នះ២ ខណៈ Leicester City ចាញ់៣ឈ្នះ១និងស្មើ២។
២.ជម្រើស១១នាក់ដំបូងសម្រាប់Fulham
Leno; Tete, Diop, Adarabioyo, Robinson; Reed, Palhinha; Wilson, Cairney, Willian; Vinicius
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Leicester City
Iversen; Castagne, Faes, Soyuncu, Pereira; Soumare, Tielemans; Tete, Maddison, Barnes; Vardy
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន័៍ទាយសម្រាប់គូនេះគឺ Fulham ១:១ leicester City ។

អត្ថបទទាក់ទង