PSG បង្កើនផ្នែកសន្តិសុខ បន្ទាប់ពីមានការតវ៉ា ចំពោះ Neymar និង Messi

Published 3 years ago
694 Views
ទំហំអក្សរ
តូច
ធំ

(ប៉ារីស)៖ ក្លិប Paris Saint-Germain បានបញ្ជាឲ្យបន្ថែមការការពារផ្នែកសន្តិសុខ នៅទីលានហ្វឹកហាត់របស់ក្លិប និងនៅឯផ្ទះរបស់កីឡាករ Lionel Messi និង Neymar បន្ទាប់ពីមានការតវ៉ាដោយអ្នកគាំទ្រ ដោយសារតែមានការខឹងសម្បា ស្តីពីលទ្ធផលនាពេលថ្មីៗនេះ របស់ក្លិបដែលកំពុងនាំមុខគេ នៅលីគកំពូលបារាំង Ligue 1។ នេះបើតាមប្រភពស្និទ្ធជាមួយក្លិប ហើយចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អ្នកគាំទ្រជាច្រើនរយនាក់ របស់ក្លិប PSG បានប្រមូលផ្តុំគ្នា នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្លិប នៅរសៀលថ្ងៃពុធ ជាទីកន្លែងដែលពួកគេបានដុតភ្លើង បង្កជាផ្សែង និងច្រៀងបទចម្រៀង ស្តីពីទម្រង់លេងមិនល្អ របស់តារាងបាល់ទាត់ Messi, Neymar និងខ្សែបម្រើអ៊ីតាលី Marco Verratti។



មួយចំនួននៃក្រុមអ្នកតវ៉ា ស្លៀកសម្លៀកបំពាក់ខ្មៅ បានធ្វើដំណើរទៅកាន់ផ្ទះរបស់ Neymar នៅភាគខាងត្បូងជាយទីក្រុងប៉ារីស ដោយពួកគេបានស្រែកខ្លាំងៗថា “Neymar ចាញ់”។

«Paris Saint-Germain ថ្កោលទោសយ៉ាងខ្លាំងបំផុត ចំពោះទង្វើដែលមិនអាចទទួលយកបាន និងការប្រមាថរបស់បុគ្គលមួយក្រុមតូច» នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប ចេញផ្សាយនៅរសៀលថ្ងៃពុធ៕

Related Articles