(ភ្នំពេញ)៖ កម្ពុជាបានប្រកាសពីជោគជ័យថ្មីមួយទៀត ក្នុងការដាក់បញ្ចូលប្រពៃណី អត្តសញ្ញាណជាតិរបស់ខ្លួន គឺកីឡាគុនល្បុក្កតោ និងកីឡាប្រដាល់គុនខ្មែរ ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែឧសភានេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដឹកនាំដោយបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ការឯកភាពដាក់កីឡា គុនល្បុក្កតោ និងគុនខ្មែរ ក្នុងធម្មនុញ្ញស៊ីហ្គេមនេះ នាំឲ្យកីឡាប្រពៃណីរបស់កម្ពុជាទាំងពីរ ត្រូវបានទទួលស្គាល់ដោយផ្លូវច្បាប់ និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្ដរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅបណ្ដាប្រទេសផ្សេងទៀត។
លោកសង្កត់ធ្ងន់ថា ការឯកភាពពីបណ្ដាប្រទេសសមាជិក ពិសេសគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់នេះ គឺដើម្បីតបស្នង ចំពោះការយកចិត្តទុកដាក់ និងការរៀបចំស៊ីហ្គេមបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ពិសេសការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានធ្វើឲ្យចលនាអូឡាំពិកក្នុងតំបន់ និងពិភពលោកមានការភ្ញាក់ផ្អើល និងស្ងើចសរសើរចំពោះកម្ពុជា៕

បរទេស៖ យោងតាមអ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal បានបើកការពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែការពារក្រុមមេឃខៀវ Manchester City គឺកីឡាករ Joao Cancelo ។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានឆ្លងកាត់រដូវកាលដ៏លំបាកមួយដែលបានចំណាយមួយមួយរយៈ បន្ទាប់ពីត្រូវបានខ្ចីជើងទៅឲ្យក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងខែមករាកន្លងទៅ ក្រោយបាត់បង់តំណែងក្នុងជម្រើសដំបូងនៅ Man City។ កីឡាករ Joao Cancelo បានជួយក្រុម Bayern ឈ្នះជើងឯក Bundesliga លើកទី ១១ ជាប់ៗគ្នា។ ក្លឹប Bayern មានជម្រើសក្នុងការធ្វើកិច្ចសន្យាខ្ចីជើង Cancelo ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៦១លានផោន ខណៈនេះ Cancelo ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដោយ Manchester City លេងបានល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារស្តាំ។ អ្នកជំនាញការផ្ទេរលោក Romano ឥឡូវនេះគាត់បានបញ្ជាក់ថាក្រុមកាំភ្លើងធំបានធ្វើការទំនាក់ទំនងលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្តៅៗ៖ Zlatan Ibrahimovic បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ […]

