បរទេស៖ វីដេអូខ្លីមួយបានបង្ហាញថា អ្នកគាំទ្រក្លឹបយក្សនៅទីក្រុង បារីស PSG បាននាំគ្នាប្រមូលផ្តុំនៅជិតនឹងកីឡដ្ឋានរបស់ខ្លួន ដើម្បីធ្វើការបាតុកម្មស្នើសុំឲ្យក្លឹបធ្វើការបណ្តេញខ្សែប្រយុទ្ធឆ្នើម Lionel Messi ចេញពីក្លឹបជាបន្ទាប់ក្រោយពីខ្សែប្រយុទ្ធរូបនេះបានឆ្លៀតពេលទៅដើរនៅប្រទេសអារ៉ាប់ទាំងដែលក្លឹបបានប្រមាណមិនឲ្យរូបគេទៅ ក៏ព្រោះដោយសារតែក្លឹបមួយក្នុងប្រទេសអារ៉ាប់ទើបតែផ្តល់ជូនសំណើរមួយដែលមានប្រាក់ឈ្នួលដ៏ច្រើនលើសលប់ ។ យ៉ាងណាមិញបច្ចុប្បន្ន Lionel Messi ត្រូវបានក្លឹប PSG ពិន័យមិនឲ្យចូលលេងចំនួន២សប្តាហ៍ ខណៈសារព័ត៍មានជាច្រើនបានលើកឡើងថា Messi និង PSG បានឈានដល់ការចែកផ្លូវហើយ។
🚨 PSG fans chanting: “We are tired of mercenaries, we have to fire Messi.”
For the first time in the history of football, fans gather to kick out a player!
— Mikael Madridista (@MikaelMadridsta) May 3, 2023

បរទេស៖ វីរបុរស Manchester United កីឡាករ David Beckham ជឿជាក់ថា Manchester City អាចឈ្នះ Treble បានមែន ប៉ុន្តែវាមិនអស្ចារ្យដូចជា Manchester United ឡើយ ព្រោះពួកគេជាក្លឹបដំបូងគេដែលអាចធ្វើរឿងនេះបាន។ David Beckham បាននិយាយថា៖ «ប៉ុន្តែមានក្លឹបតែមួយគត់ដែលអាចឈ្នះលើកដំបូង ហើយយើងជាក្លឹបនោះ។ ដូច្នេះ និយាយឱ្យត្រង់ទៅ ក្នុងនាមជាអ្នកគាំទ្ររបស់ United ម្នាក់ ប្រសិនបើកីឡាករទាំងនេះឈ្នះពានបីនោះ អារម្មណ៍ក្នុងនាមជាកីឡាករដែលលើកពានទាំងបី និងបង្កើតប្រវត្តិសាស្ត្រ នោះគឺជារឿងដ៏អស្ចារ្យមួយ។ ប៉ុន្តែដូចខ្ញុំបាននិយាយទៅកាន់ Noel មានតែក្រុមមួយគត់ដែលបានឈ្នះជាលើកដំបូង»។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់ ដែលប្រកបអាជីពនៅលីគ MLS សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


