
ទោះបីនៅមាន២ប្រកួតក្នុងដៃនិងត្រូវក្រុម Arsenal នាំមុខតារាងវិញ២ពិន្ទុ ប៉ុន្តែក្រុមមេឃខៀវ Man.City និងត្រូវបន្តការងារសាជាថ្មីទៀត ដោយបើកទ្ចារកីឡាដ្ឋាន Etihad ទទួលភ្ញៀវ West Ham សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រហស្បត្ត៍វេលាម៉ោង២រំលងអធ្រាតស្អែកនេះ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺErling Haalandបានបង្កើតកំនត់ត្រារកបានគ្រាប់បាល់តាមស្មើវីរបុរសអង់គ្លេស Alain Shearer & Andy Cole ដែលធ្លាប់រកបាន៣៤គ្រាប់ និងសរុប ៥០គ្រាប់ហើយគ្រប់ក្របខណ្ឌប្រកួត។
Man.City មានប្រវត្តិល្អក្នុងផ្ទះដោយធ្លាប់ផ្តួល West Ham ៦ដងសម្រាប់៦ប្រកួតចុងក្រោយនៅEtihad z រីឯ West Ham បរាជ័យ ២ប្រកួតចុងក្រោយរបស់ពួកគេធ្វើអោយក្រុមឈរនៅលេខរៀងទី១៥ ត្រូវការឈ្នះការប្រកួតដែលនៅសល់៦លើកទៀត ដើម្បីសុវត្តិភាពគេចពីតំបន់កាត់ចោល។
១.៦ប្រកួតចុងក្រោយនៅEPLសម្រាប់ Man.Cityគឺឈ្នះទាំង៦លើក រីឯ West Ham គឺចាញ់៣ឈ្នះ២និងស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Man.City អាចនិងចូលលេង
Ederson; Walker, Stones, Dias, Akanji; Rodri, Gundogan; Foden, Alvarez, Grealish; Haaland
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ West Ham អាចនិងចូលលេង
Fabianski; Coufal, Kehrer, Aguerd, Ogbonna, Cresswell; Soucek, Rice, Paqueta; Bowen, Antonio
(ទម្រង់លេងអាចនិងយមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Man.City ៤-១ West Ham។
ប្រភព:sportsmole & whoscored


