

ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C E A និង សារធាតុ Flavonoids ។ ពួកវាមានផ្ទុកវីតាមីន B អាស៊ីតហ្វលិក និង អាស៊ីត Pantothenic ដូចជាសារធាតុរ៉ែបូតាស្យូមជាដើម។ ទាំងអស់នេះជួយដល់សុខភាព សរសៃឈាមបេះដូង និង ជួយការពារប្រឆាំងទៅនឹងជំងឺមហារីក។ ពួកវាជួយរក្សាប្រព័ន្ទភាពសុំាអោយមានសុខភាពល្អ និង ការពារការឆ្លងមេរោគត្រចៀកហើយព្រមទាំងប្រយុទ្ធប្រឆាំងជំងឺផ្តាសាយ។ លើសពីនេះ ល្ហុងសម្បូរទៅដោយជាតិសរសៃ ដែលជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលមិនល្អបាន។ គេអាចប្រើប្រាស់ផ្លែល្ហុងទុំជា បង្អែមលាងមាត់ ឯផ្លែខ្ចីគេប្រើជាបន្លែសំរាប់ស្លបរិភោគ ។ នៅតំបន់ខ្លះ គេយកស្លឹកខ្ចីរបស់វា និងផ្កាធ្វើជាបន្លែផងដែរ។ ចំណែកនៅកោះជ្វាវិញ (ប្រទេសឥណ្ឌូណេស៊ី) គេយកផ្កាល្ហុងធ្វើជាបង្អែមទៀតផង ។ ស្លឹកល្ហុង កសិករអាចយកមកបុកលាយទឹកសំរាប់ការពារជំងឺរុក្ខជាតិ ដែលបង្កឡើងដោយមេរោគផ្សិតបានដែរ (ជំងឺដែលមានជាតិម្សៅសៗ នៅកន្លែងកើត)។

• គ្រាប់ល្ហុង
ចំពោះគ្រាប់វាវិញ យើងក៏សង្កេតឃើញថា វាមានលក្ខណះសម្បត្តិ នៃការការពារបាក់តេរី ធ្វើអោយមានប្រសិទ្ធភាពក្នុងការប្រឆាំងពពួកបាក់តេរីដូចជា Ecoli, Salmonella និង Staphylococcus ។ អ្វីដែលពិសេសគឺវាអាចការពារ និង ប្រឆាំងចំងីខ្សោយតម្រងនោមដោយសារធាតុពុល ជួយច្រោះជាតិពុល និង ជួយសម្រួលដល់ការដកយកប៉ារ៉ាស៊ីតចេញពីក្នុងពោះវៀតផងដែរ៕

(អង់គ្លេស)៖ បញ្ហាអនាគតរបស់ខ្សែប្រយុទ្ធស្លាប Son Heung-min នៅក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងស្ថិតក្នុងភាពមិនស្រពេចស្រពិល នៅពេលដែលកិច្ចសន្យាចាស់របស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ នៅសល់តែ១ឆ្នាំ ទៀតប៉ុណ្ណេាះ។ ជាមួយគ្នានេះ កិច្ចសន្យាថ្មីរបស់កីឡាករវ័យ ៣២ឆ្នាំ ត្រូវបានពន្យារពេល ដ្បិតពួកគេកំពុងជាប់ដៃរៀបចំផែនការប្រកួតលក្ខណៈបែបទេសចរណ៍នៅតំបន់អាស៊ី។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់កហើយ! FIFA ដាក់ពិន័យ៤ឆ្នាំ«លើតារាឆ្នើម Chelsea រូបនេះ»ជុំវិញសារធាតុហាមឃាត់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទន្ទឹមនឹងនេះ Spurs មានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ ២លើកក្រៅទឹកដីអង់គ្លេស ទល់នឹង Arsenal នាថ្ងៃទី៣១ ខែកក្កដា នៅហុងកុង និង ៣ថ្ងៃបន្ទាប់ប៉ះ Newcastle United នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជាទីតាំងដែលអ្នកគាំទ្រក្នុងស្រុកទន្ទឹងរង់ចាំ Idol របស់ពួកគេផងដែរ។ គិតមកទល់នឹងពេលនេះ Spurs ក៏ពុំទាន់ផ្តល់សញ្ញាផ្លូវការណ៍ណាមួយដល់ Son នោះទេ ដោយនៅតែទន្ទឹងរង់ចាំថាតើ គាត់អាចសម្របខ្លួនទៅនឹងទម្រង់លេងថ្មីរបស់អ្នកចាត់ការ Thomas Frank ឬយ៉ាងណានារដូវកាលខាងមុខ? […]



