

(គែរ)៖ ប្រទេសកេនយ៉ា តង់ហ្សានី និងអ៊ូហ្គង់ដា បានដាក់ពាក្យរួមគ្នា ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Africa Cup of Nations ឆ្នាំ២០២៧។ នេះបើយោងតាមសារព័ត៌មាន BBC ចចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។

ប្រទេសជាប់របងគ្នានៅទ្វីបអាហ្វ្រិកភាគខាងកើតទាំង ៣នេះ បានដាក់ពាក្យស្នើសុំ ទៅកាន់សហព័ន្ធបាល់ទាត់អាហ្វ្រិក (Caf)។
មានប្រទេស ៣ផ្សេងទៀត ក៏បានចុះឈ្មោះចូលរួមដេញថ្លៃរួមគ្នាផងដែរ គឺអាល់ហ្សេរី បូតស្វាណា និងអេហ្ស៊ីប។
អេហ្ស៊ីប បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Afcon នាពេលថ្មីៗនេះ ពោលគឺឆ្នាំ២០១៩ ស្របពេលដែលកាលពីដើមឆ្នាំនេះ អាល់ហ្សេរីបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ African Nations Championship ដោយមានន័យថា ប្រទេសទាំងពីរនេះ ទំនងជាមិនមានបញ្ហានោះទេ ចំពោះតម្រូវការហេដ្ឋារចនាសម្ព័ន្ធ។
សូមជម្រាបថា ការដាក់ពាក្យស្នើសុំដេញថ្លៃ នឹងបន្តរហូតដល់ថ្ងៃទី២៣ ខែឧសភាខាងមុខ មុនពេលដំណើរទស្សនកិច្ចត្រួតពិនិត្យ នឹងធ្វើឡើងនៅខែមិថុនា និងខែកក្កដា៕

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖