

បរទេស៖ ក្រុមបិសាចក្រហម Manchester United នឹងត្រូវបាត់បង់កីឡាករ Andre Onana សម្រាប់ការប្រកួតចំនួនបួននៅរដូវរងានេះ។ Man United អាចនឹងប្រឈមនឹងបញ្ហាដោយមិនមានអ្នកចាំទីដៃទីមួយរបស់ខ្លួន ដោយយោងទៅតាម La Tanière បានរាយការណ៍ថា Onana គ្រោងនឹងត្រលប់ទៅ Cameroon វិញសម្រាប់ការប្រកួតអន្តរជាតិខែកញ្ញា។ តារាបាល់ទាត់របស់បិសាចក្រហមរូបនេះបានលាឈប់ពីបាល់ទាត់អន្តរជាតិក្នុងអំឡុងការប្រកួត World Cup នៅ Qatar កាលពីរដូវរងារឆ្នាំមុន បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយអ្នកចាត់ការលោក Rigobert Song។

យ៉ាងណាមិញ Onana អាចនឹងសម្រេចចិត្តត្រលប់ទៅចូលរួមក្រុមជម្រើសជាតិខ្លួនវិញ សម្រាប់យុទ្ធនាការ AFCON របស់ប្រទេសកាមេរូន ដែលធ្វើឡើងនៅចន្លោះថ្ងៃទី 13 ខែមករា ដល់ថ្ងៃទី 11 ខែកុម្ភៈ ដែលនឹងត្រូវខកខានការប្រកួត Man United រហូតដល់ទៅបួនប្រកួត។

ក្លឹប Paris Saint-Germain និងមិនមានវត្តមានកីឡាករឆ្នើម២រូបគឺខ្សែការពារ William Pacho ទទួលបានកាតក្រហមនៅនាទីទី ៨២ មិនទាន់អស់ចិត្តខណៈខ្សែការពារស្លាបឆ្វេង Lucas Hernandez បានបន្តរងការបណ្តេញចេញនៅនាទីទី ៩០ នៃម៉ោងបន្ថែមពេលពួកគេទម្លាក់ក្រុម Bayern Munich ចេញពីក្របខណ្ឌ FIFA Club World Cup វគ្គ៨ក្រុមចុងក្រោយ ។ ដូច្នេះកីឡាករទាំងពីរ នឹងត្រូវរងការព្យួរសម្រាប់ការប្រកួតដែលនៅសល់ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាកំលុងពេលអវត្តមានរបស់Pacho កីឡាករអន្តរជាតិអេក្វាឌ័រ និងកីឡាករអន្តរជាតិបារាំងLucas គ្រូបង្វឹកសញ្ជាតិអេស្បាញលោក Luis Enrique នឹងត្រៀមរៀបចំយុទ្ធសាស្រ្តថ្មីដោយពឹងផ្អែកលើខ្សែការពារ Lucas Beraldo កីឡាករសញ្ជាតិប្រេស៊ីល និង មិត្តរួមជាតិដែលជាកាពីតែនក្រុមតែម្តងMarquinhos សម្រាប់ការប្រកួតដែលនៅមាននោះ។ ជជាមួយគ្នានេះផងដែរក្រុម PSG នៅមានកីឡាករវ័យក្មេងដែលមានទេពកោសល្យបម្រុងតែម្នាក់គត់នោះគឺ Noham Kamara ។ […]



