
ប្រធានក្រុម Dortmund កីឡាករ Reus បន្តកិច្ចសន្យាដល់ឆ្នាំ២០២៤
ទំហំអក្សរ
តូច
ធំ
(ប៊ែរឡាំង)៖ ប្រធានក្រុម Borussia Dortmund កីឡាករ Marco Reus បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ១ឆ្នាំ បន្តការលេងរហូតដល់ឆ្នាំ២០២៤។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សស្ថិតក្នុងវ័យ ៣៣ឆ្នាំ ជាកីឡាករយុវជនមួយរូបរបស់ Doutmund ដែលបានចូលរួមជាមួយក្រុមឈុតធំ ក្នុងឆ្នាំ២០១២ ក្រោយផ្ទេរមកពីក្លិប Borussia Moenchengladbach នោះ Reus បានក្លាយជាប្រធានក្រុមដ៏អស្ចារ្យ បើទោះបីជាអាជីពរងការរំខានដោយបញ្ហារបួសក្តី។
Dortmund បច្ចុប្បន្ន កំពុងឈរនៅកំពូលតារាង Bundesliga ដោយមាន ៥ប្រកួតទៀតដែលនៅសេសសល់ដូវកាលនេះ។
Reus រកបាន ១៦១គ្រាប់ គ្រប់ការប្រកួតទាំងអស់ ក្នុងអាជីពលេងឲ្យ Dortmund។
សូមជម្រាបថា ការប្រកួតបន្ទាប់របស់ Dortmund គឺនឹងត្រូវប៉ះក្រុម VfL Bochum ក្នុងលីគ Bundesliga នាថ្ងៃសុក្រនេះ៕
Topics
អត្ថបទទាក់ទង

9 months ago .
264 Views
AT Madrid រីករាយនឹងលទ្ធផលចុងម៉ោង ខណៈ Dortmund ជួបទុក្ខ ក្រោយបរាជ័យក្រោមថ្វីជើង Bologna (មានវីដេអូ)

1 year ago .
665 Views
ទោះបីចាញ់មែនតែ Dortmund បានលុយច្រើនជាង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Champions League

2 years ago .
426 Views
Prediction: At.Madrid អាចផ្តួល Dortmund ជើងទី១ វគ្គ ១/៤ ក្របខណ្ឌ UCL បានដែរទេ?

2 years ago .
2.1K Views
ហ្វេន Man Utd គិតត្រូវចំពោះ Sancho ក្រោយហ្វេន Dortmund អស់ការអត់ធ្មត់ជាមួយកីឡាករអង់គ្លេសរូបនេះ